ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ទៅចូលរួមបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន០២សព នៅភូមិសំព័រតូច ចំនួន០១សព និងនៅភូមិស្រែវាលខាងលិច ចំនួន០១សព ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិស្រែវាលខាងលិច ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោក​លន់​ យ៉េន​ ប្រធាន​គណបក្ស​ឃុំ​ ដង​កាំបិត​ បានឡើង​រាយការណ៍​អំពី​ស្ថានភាព​ជីវភាព​គ្រួសារ​ របស់​លោក ចាន់ វីន អាយុ ៥៩ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺដាច់សរសៃ ឈាម និងលោកយាយកើត ប៉ុន អាយុ ៦៥ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ ។ ដែលលោក​ទាំង០២ធ្លាប់បានគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏សកម្ម និងត្រូវបានប្រជាជនគោរពស្រឡាញ់ផងដែរ ។

ឯកឧត្តម សោម ស៊ុន និងក្រុមការងារ បានថ្លែ​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ចំពោះ​ការ​បាត់បង់​សមាជិក​គណបក្ស​ ទាំង​ពីរ​រូប​ ដែល​បាន​ទទួល​មរណភាព​នៅ​ពេល​នេះ​ ដោយ​បាន​គោរពវិញ្ញាណក្ខន្ធ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកទាំង០២ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានជូនពរដល់ក្រុមគ្រួសារសព ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យសពនេះ សូមទទួលបាននូវសុខភាពល្អ និងសូម​បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរហូតទៅ ។ ព្រោះមានតែគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំ​ប្រទេស​ជាតិ​ក្នុង​សុខសន្តិភាព​ និង​មាន ការអភិវឌ្ឍន៍ ហើយ​បាន​រួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។

នៅក្នុងឱកាសនេះ ឯកឧត្តម សោម ស៊ុន និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងពិធីបុណ្យសព ដោយក្នុង០១សព ទទួលបាននូវអង្គរចំនួន ៥០គីឡូក្រាម មីខ្លាឃ្មុំចំនួន០១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ ត្រីខកំប៉ុងចំនួនពីរ០២ និងថវិកាមួយចំនួនផងដែរ ។by psctvtrue