Category: ព័ត៌មានពិសេស

អភិបាលស្រុកឆែប ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យតំបន់ទឹកធ្លាក់ព្រះនិមិត្ត ពង្រឹងវិធានការបង្ការ និងបង្ក្រាបបទល្មើស Scam Online តាមព្រំដែន

ព្រះវិហារ៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងកើតមានក្នុងតំបន់ព្រំដែន លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងស្រាវជ្រាវនៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត ព្រំដែនកម្ពុជា-ឡាវ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ អំពីសកម្មភាពគួរឲ្យសង្ស័យនៅក្នុងមូលដ្ឋាន។ ប្រតិបត្តិការនេះ បានអនុវត្តឡើងតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស Scam Online ឲ្យកាន់តែមានប្រសិទ្ធភាព…

ដីសហគមន៍ក្បាលតាគង់រងការឈូសឆាយ កាន់កាប់ដោយឯកជន ដាំស្វាយចន្ទីរាប់សិបហិចតា

ខេត្តកំពង់ធំ÷ ព្រៃសហគមន៍ក្បាលតាគង់ ២០ទៅ៣០ហិចតាស្ថិតនៅ ភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ ត្រូវបុគ្គលមានលុយនិងជាខ្សែស្រឡៃមន្ត្រីគ្រាបល្ពៅដែលគ្រប់គ្រងក្នុងតំបន់នោះ យកគ្រឿងចក្រទៅឈូសឆាយដាំដំណាំស្វាយចន្ទី យ៉ាងរំភើយមិនខ្លាចញញើតនិងច្បាប់ឡើយ។ យោងតាមប្រភពព័ត៌មានពីទីតាំងដីខាងលើបានឲ្យដឹងថា ក្រុមគ្រួសាររបស់លោក នួនសៀង និងប្រពន្ធឈ្មោះណាំណាង និង២នាក់ឈ្មោះ ជឹមណាំ និង ធាង ធី បានយកគ្រឿងចក្រឈូសឆាយដាំកូនស្វាយចន្ទីយ៉ាងរលូនក្មុងដីសហគមន៍ ក្បាលតាគង់ក្រោមការគ្រប់គ្រងរបស់លោក ហេងលីហួរ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់។ បើមើលតាមចំណុច យូធីអឹម 48P534887 1461861បានបញ្ជាក់ច្បាស់ថាដីនេះស្ថិតនៅក្នុងសហគមន៍ក្បាលតាគង់ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។ អ្នកឃ្លាំមើលនិងអ្នកសារព័ត៌មានស្នើរឲ្យថ្នាក់ដឹកនាំ មន្ត្រីជំនាញចុះចុច utm…