ពិធីប្រកាសចូលកាន់មុខតំណែង លោក ឃីន រស្មី ជាអភិបាលស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាស្រុកត្បែងមានជ័យ
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលស្រុកថ្មី។ ទន្ទឹមនឹងនេះ ឯកឧត្តមបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បីជាពន្លឺក្នុងការដឹកនាំ ក្នុងនោះត្រូវសហការគ្នាជាធ្លុងមួយ ជម្រុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ដែលទើបទទួលតំណែងថ្មី បានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តដែលបានផ្តល់សេចក្តីទុកចិត្ត ហើយបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើជាតិ និងប្រជាជននៅក្នុងស្រុកត្បែងមានជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។by psctvtrue ២៦ ឧសភា ២០២៦
