(កំពង់ធំ)÷ ក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង ចុះបង្រ្កាបបទល្មើសជលផលនៅចំណុច:ស្ទឹងនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង កំពង់ធំ។ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ជាលទ្ធផលអនុវត្តបាន០២ករណី បានរុះរើបំផ្លាញ់ចោលឧបករណ៍នេសាទខុសច្បាបើនៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៦របាំងប្រវែង ៣០០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន០៤របាំង ប្រវែង៨០០ម៉ែត្រ ឡុក៨គ្រឿង លូ១៤មាត់ បង្គោលឈើចំនួន៤៥០ដើម  លែងត្រីទំងន់៣០គីឡូក្រាម ចូលទន្លេវិញ។

លោកវីរៈសេនីយ៍ទោ ទិត ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤) បានរួមសហការជាមួយកម្លាំងរដ្ឋបាលជលផលប្រចាំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចចុងតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វួាយ  ខេត្តកំពង់ធំ)។ ក្នុងនោះផងដែរការចុះបង្ក្រាបនេះឃើញថាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំងសាច់អួនក្រឡាញឹកចំនួន៥របាំង ប្រវែង ៧៥០ម៉ែត្រ សាច់ឡុកចំនួន៥គ្រឿង បង្គោលចំនួន៤០០ដើម លបលូចំនួន៩មាត់។ ប្រើប្រាស់មធ្យោបាយកាណូត០២គ្រឿង និងប្រើប្រេងឥន្ធនៈអស់ ៣០លីត្រ។

ចំណែកឯសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោងដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និង ជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និង បង្រ្កាបបទល្មើសជលផលនៅចំណុច កំពីងតាគង់
UTM៤៨P(៤២៨៩០៥-១៤១៩២៤៩) និងចំណុច ព្រែកបាទាល់
UTM៤៨P(៤៤២១៨១-១៤០៨២០៦)ឃុំ ពាមបាង ស្រុក ស្ទោង ខេត្តកំពង់ធំ។ ជាលទ្ឋផលអនុវត្តបាន(០១ករណី) បានរុះរើ កាប់បំផ្លាញចោលវត្ថុតាង ឧបករណ៍នេសាទ ខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន ១៥ របាំងប្រវែង ៨១០ ម៉ែត្រ ឡុកស្បៃមុងចំនួន១៨គ្រឿង លូស្បៃមុងចំនួន១៩មាត់ បង្គោលឈើចំនួន៦៧០ដើម។ ប្រើប្រាស់មធ្យោបាយកាណូតចំនួន៤គ្រឿង
*ប្រើប្រាស់ប្រេងសាំងចំនួន៦០លីត្រផងដែរ។ អត្ថបទpsctvtrue