ខេត្តសៀមរាប÷ ខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានសហការជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក វិញ វឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបដោយមានកម្លាំងសរុប ១៤នាក់ មធ្យោបាយធ្វើដំណើកាណូត ២គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យបង្ក្រាបបទល្មើសជលផលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន ០២ករណី។

ក្នុងដែននេសាទសហគមន៍មាត់ខ្លា និងស្ទឹងជ្រៅ ត្រង់ចំណុចកោះ មេម៉ាយ៥ កំពីងផ្គាំ និង៨មុំ !ក្រុមការងារបានធ្វើការបំផ្លាញចោលនៅនឹងកន្លែងមាន៖ ក្បាលលបរ៉ាវចំនួន ៨គ្រឿង, របាំងសាច់អួនប្រវែង ៥០០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១០០ដើម, ក្បាលស្បៃមុងចំនួន ១២គ្រឿង, របាំងស្បៃមុងប្រវែង ១ ០០០ម៉ែត្រ, បង្គោលចម្រឹងចំនួន ២០០ដើម, លែងត្រីចំរុះចំនួន ១៥គីឡូក្រាម៕
