(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំធ្វើពិធីបួងសួងដល់អស់ទេវតា និងវត្ថុសក្កិសិទ្ធិក្នុងខេត្តកំពង់ធំ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទានពរជ័យដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់មារសត្រូវ និងសមរភូមិ។ យើងទាំងអស់គ្នាមានជំនឿជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ជឿជាក់លើសម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយបានដោយជោគជ័យ ហើយកម្ពុជាត្រៀមកំដរគ្រប់សេណារីយ៉ូទាំងអស់ ដែលថៃលេង មិនថាសមរភូមិការទូត សមរភូមិច្បាប់ សមរភូមិយោធា និងសមរភូមិព័ត៌មាន។
ហើយពិធីបួងសួងនេះ ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត។
សូមជម្រាបផងដែរថា ទីកន្លែងប្រារព្ធពិធីបួងសួងសុំសេចក្តីសុខមានមានចំនួន ០៦ទីតាំងរួមមានទីតាំងទី១៖ លោកតាឥ, ទី២៖ លោកតាក្រហម.ក (រង្វង់មូលលោកតាក្រហម ក) ទី៣. ភ្នំសន្ទុក ទី៤.លោកតាអាចារ្យលាក់ ទី៥.ដាវដែកកំពង់ស្វាយ និងទី៦. ប្រាសាទយាយព័ន្ធ (ក្នុងបរិវេណប្រាសាទសំបូរព្រៃគុក) ។by psctvtrue




















