Month: November 2025

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ដឹកនាំក្រុមការងារ ទៅចូលរួមបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ទៅចូលរួមបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន០២សព នៅភូមិសំព័រតូច ចំនួន០១សព និងនៅភូមិស្រែវាលខាងលិច ចំនួន០១សព ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិស្រែវាលខាងលិច ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ លោក​លន់​ យ៉េន​ ប្រធាន​គណបក្ស​ឃុំ​ ដង​កាំបិត​ បានឡើង​រាយការណ៍​អំពី​ស្ថានភាព​ជីវភាព​គ្រួសារ​…

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមក្នុងពិធីបិទការបោះជំរំកាយរឹទិ្ធជំទង់ថ្នាក់ជាតិលើកទី៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ

(កំពង់ធំ)÷ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការបោះជំរំកាយរឹទិ្ធជំទង់ថ្នាក់ជាតិលើកទី៦ ក្រោមប្រធានបទ “ការអប់រំកាយរឹទិ្ធកម្មដើម្បីគាំទ្រស្តង់ដាសាលារៀនគំរូ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ការបោះជំរំ គឺជាផ្នែកមួយនៃកម្មវិធីយុវជន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការគាំទ្រពីកុមារនិងយុវជន ជាពិសេសអាណាព្យាបាល និងអ្នកពាក់ព័ន្ធ។…

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានដាក់គោលការណ៍៤ចំណុច ដើម្បីឱ្យមន្ទីរព័ត៌មានខេត្តកំពង់ធំនិងមន្ត្រីមានការរីកចម្រើនក្នុងវិស័យព័ត៌មាន

(កំពង់ធំ)÷ ឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ធំ និងដាក់គោលការណ៍៤ចំណុច ដើម្បីឱ្យមន្ទីរព័ត៌មានខេត្តកំពង់ធំនិងមន្ត្រីមានការរីកចម្រើនក្នុងវិស័យព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។ ពិធីសំណេះសំណាងជាមួយមន្ត្រីរាជការនេះផងដែរឯកឧត្តម អ៉ីវ ផល្លី បានលើកយកគោលការណ៍៤ចំណុចសំខាន់ៗមួយចំនួនដែលជាការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មានគឺ៖ ១-ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់មន្ទីរ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៦ ក្នុងនោះត្រូវដាក់បញ្ចូលទាំងការអភិវឌ្ឍរបស់មន្ទីរផងដែរ។ ២- តួនាទីដឹកនាំ គ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍…

អភិបាលស្រុកស្ទោង លើកទឹកចិត្តកសិករឱ្យចូលរួមថវិកាសមាជិកភាព ដើម្បីបានអត្ថប្រយោជន៍ និងនិរន្តរភាពទំនប់ក្រាយ

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងលើកទឹកចិត្តកសិករឱ្យចូលរួមថវិកាសមាជិកភាពដើម្បីបានអត្ថប្រយោជន៍និរន្តរភាពទំនប់ក្រាយ លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះនៅក្នុង កិច្ចប្រជុំស្ដីពីការណែនាំអំពីគម្រោងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅកម្ពុជា (ទំនប់ក្រាយ)នៅឃុំកំពង់ចិនជើង និងឃុំម្សាក្រង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យគម្រោង ទំនប់ក្រាយឆាប់បានអនុវត្តកសាងតាមផែនការកំណត់ ដូច្នេះប្រជាកសិករដែលជាសមាជិកនៃគម្រោងត្រូវរួសរាន់បង់ថវិកា សមាជិកភាពតាមការឯកភាព និងកិច្ចសន្យាដើម្បីបានថវិការគ្រប់គ្រាន់ បានទាន់ពេលវេលា បម្រើផលប្រយោជន៍កសិករផ្ទាល់ ជាពិសេសទទួលបាននូវទឹក សម្រាប់ស្រោចស្រពស្រែស្រូវប្រាំងរបស់ខ្លួនដែលចំណាយថវិកាតិច និងទទួលបាននូវលទ្ធផលច្រើន ដោយកសិករគ្រាន់តែបើកទ្វារបញ្ចូលទឹកស្រែស្រោចស្រពស្រែរបស់ខ្លួនដោយពុំចាំបាច់ប្រើម៉ាស៊ីនបូមឡើយដោយសារប្រព័ន្ធគម្រោងទំនប់ក្រាយនេះមាននីវូខ្ពស់ជាងដីស្រែ។ ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវឱ្យបោះឆ្នោតបង្កើតនូវគណៈកម្មការការគ្រប់គ្រងទឹក ដោយជ្រើសរើសចេញពីបុគ្គលដែលមានសក្តានុពល មានប្រជាប្រិយភាព មានទំនួលខុសត្រូវនិងជាបុគ្គលដែលលះបង់ខ្ពស់ ដែលអាចគ្រប់គ្រងបែងចែកនិងប្រើប្រាស់ទឹកប្រកបដោយគុណភាពមានការសន្សំសំចៃបានត្រឹមត្រូវ។…

អភិបាលស្រុកស្ទោង ជំរុញគ្រប់ភាគីពាក់ព័ន្ធសហការ ដើម្បីភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ

(កំពង់ធំ)÷ អភិបាលស្រុកស្ទោងជំរុញគ្រប់ភាគីពាក់ព័ន្ធសហការដើម្បីភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋបាន ប្រើប្រាស់គ្រប់ខ្នងផ្ទះ លោក សាយ គឹមឡម បានជំរុញដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាថ្នាក់ស្រុកប្រចាំឆ្នាំ២០២៦ ក្រោមកិច្ចសហការជាមួយអង្គការទស្សនពិភពលោកប្រចាំស្រុកស្ទោង នៅអគាររដ្ឋបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបានសង្កត់ធ្ងន់ថា អង្គការទស្សនៈពិភពលោកគឺជាដៃគូអភិវឌ្ឍដ៏មានសក្តានុពលបំផុតមួយក្នុងចំណោមដៃគូជាច្រើនទៀតក្នុងការលើកកម្ពស់ និងអភិវឌ្ឍមូលដ្ឋានជាច្រើនវិស័យដូចជាអប់រំ សុខភាព អនាម័យ កសិកម្ម ទឹកស្អាត។ ពិតជាបានរួមចំណែកយ៉ាងធំធេងបំផុតក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងស្រុកស្ទោង ឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះលោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំគ្រប់ឃុំត្រូវ បង្កើនកិច្ចសហប្រតិបត្តិការឱ្យល្អឡើងថែមទៀតជាមួយអង្គការទស្សនៈពិភពលោកដៃគូអភិវឌ្ឍនានា ក៏ដូចជារដ្ឋាករទឹកស្វ័យស្ទោងតាំងក្រសាំង ក្នុងការតភ្ជាប់បណ្ដាញទឹកស្អាត…