Author: Hoeut Hoeum

ពិធីប្រកាសចូលកាន់មុខតំណែង លោក ឃីន រស្មី ជាអភិបាលស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាស្រុកត្បែងមានជ័យ

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលស្រុកថ្មី។ ទន្ទឹមនឹងនេះ ឯកឧត្តមបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បីជាពន្លឺក្នុងការដឹកនាំ ក្នុងនោះត្រូវសហការគ្នាជាធ្លុងមួយ ជម្រុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ដែលទើបទទួលតំណែងថ្មី បានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តដែលបានផ្តល់សេចក្តីទុកចិត្ត ហើយបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើជាតិ និងប្រជាជននៅក្នុងស្រុកត្បែងមានជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។by psctvtrue ២៦ ឧសភា ២០២៦

អង្រឹងរហែកក្រោមដំបូលស័ង្កសី… ជីវិតបុរសវ័យ៦៩ឆ្នាំ កំពុងរង់ចាំក្តីមេត្តាពីសប្បុរសជន

ក្រុងស្ទឹងសែន: ក្រោមដំបូលផ្ទះស័ង្កសីតូចចង្អៀតមួយ ជាប់នឹងទ្រុងមាន់ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បុរសវ័យ៦៩ឆ្នាំម្នាក់ កំពុងរស់នៅក្នុងស្ថានភាពគួរឱ្យអាណិតបំផុត។ គ្មានគ្រែដេក មានតែអង្រឹងរហែក និងសម្លៀកបំពាក់ចាស់ៗ ខណៈជំងឺប្រចាំកាយ ការខ្វះស្បៀង និងភាពឯកោកំពុងធ្វើឱ្យជីវិតរបស់គាត់ កាន់តែពិបាកពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលនេះ អាជ្ញាធរមូលដ្ឋាន កំពុងអំពាវនាវដល់សប្បុរសជនមេត្តាជួយសង្គ្រោះជីវភាពដ៏លំបាកនេះផង។ ប្រជាពលរដ្ឋឈ្មោះ នៅ អ៊ួក ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នកំពុងជួបការលំបាកខ្លាំងទាំងផ្នែកជីវភាព និងសុខភាព។…

អភិបាលស្រុកឆែប ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យតំបន់ទឹកធ្លាក់ព្រះនិមិត្ត ពង្រឹងវិធានការបង្ការ និងបង្ក្រាបបទល្មើស Scam Online តាមព្រំដែន

ព្រះវិហារ៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងកើតមានក្នុងតំបន់ព្រំដែន លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងស្រាវជ្រាវនៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត ព្រំដែនកម្ពុជា-ឡាវ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ អំពីសកម្មភាពគួរឲ្យសង្ស័យនៅក្នុងមូលដ្ឋាន។ ប្រតិបត្តិការនេះ បានអនុវត្តឡើងតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស Scam Online ឲ្យកាន់តែមានប្រសិទ្ធភាព…

អភិបាលស្រុកឆែប ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យតំបន់ទឹកធ្លាក់ព្រះនិមិត្ត ពង្រឹងវិធានការបង្ការ និងបង្ក្រាបបទល្មើស Scam Online តាមព្រំដែន

ព្រះវិហារ៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងកើតមានក្នុងតំបន់ព្រំដែន លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងស្រាវជ្រាវនៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត ព្រំដែនកម្ពុជា-ឡាវ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ អំពីសកម្មភាពគួរឲ្យសង្ស័យនៅក្នុងមូលដ្ឋាន។ ប្រតិបត្តិការនេះ បានអនុវត្តឡើងតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស Scam Online ឲ្យកាន់តែមានប្រសិទ្ធភាព…

ឯកឧត្តម ម៉ៅ សុផាន់ អំពាវនាវបន្តរួមចំណែកការងារមនុស្សធម៌ ក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោក

ក្រោមបរិយាកាសពោរពេញដោយស្មារតីមនុស្សធម៌ និងការចូលរួមយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងភាគីពាក់ព័ន្ធនានា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដើម្បីបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក សំដៅរួមចំណែកលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ…

ឯកឧត្តម ចាន់ យុត្ថា ឧបត្ថម្ភថវិកា ២,៥០០ដុល្លារសហរដ្ឋអាមេរិក ដល់វិទ្យាល័យ ជា ស៊ីម ប្រឡាយ និងពង្រឹង ការងារគណបក្សប្រជាជនកម្ពុជា ដល់មូលដ្ឋាន ដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតឃុំសង្កាត់២០២៧

(កំពង់ធំ)÷ ថ្ងៃអាទិត្យ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា ប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារមូលដ្ឋាននៅ ទីស្នាក់ការគណបក្សឃុំប្រឡាយ ដើម្បីពិនិត្យការងារកំពុងអនុវត្ត និងកំណត់ទិសដៅសម្រាប់ការរៀបចំឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានផ្តោតលើការជំរុញឱ្យឃុំកំណត់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍឃុំ (គម្រោងអាទិភាព)ឱ្យមានភាពច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។ ក្រុមការងារនឹងខិតខំបំពេញបន្ថែម នូវតម្រូវការទាំងអស់ឱ្យបានគ្រប់គ្រាន់ ព្រមទាំងស្វែងរក និងកៀរគរដៃគូអភិវឌ្ឍថ្មីៗ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍឃុំឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់ទទួលបានលទ្ធផល។…

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងចម្រុះការពារ ទប់ស្កាត់ និងបង្ក្រាបឲ្យបាន បទល្មើសកាប់ទន្ទ្រានព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ។

(ខេត្តកំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំកងកម្លាំងចម្រុះ ដែលមានថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្នុងវិធានការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ការកាប់ទន្ទ្រានព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន…

ឯកឧត្តម នាក់ ដាង ផ្ដល់ថវិកាជួសជុលផ្លូវ ២០០ម៉ែត្រ ក្នុងភូមិសំបួរជើងក្នុងឱកាស ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារគណបក្សប្រជាជនកម្ពុជាភូមិសំបួរជើង ក្នុងឃុំម្សាក្រង

(កំពង់ធំ)÷ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែជេស្ន ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាក់ ដាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំម្សាក្រង តំណាងឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារគណបក្សប្រជាជនកម្ពុជាភូមិសំបួរជើងចំនួន ១៤០នាក់ រួមមាន៖ (១)ផ្សព្វផ្សាយគោលនយោបាយបក្ស ដើម្បីឆ្ពោះទៅការបោះឆ្នោត ឃុំ/សង្កាត់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨។…

“លើកកម្ពស់ជីវភាពជនភៀសសឹក! ឯកឧត្តម ឃឹម ហ្វីណង់ និងឯកឧត្តម គីម រិទ្ធី ជំរុញការចិញ្ចឹមមាន់ស្រែ និងសហគមន៍កសិកម្មទំនើបនៅខេត្តព្រះវិហារ”

ខេត្តព្រះវិហារ:ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមជាមួយឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីការគាំទ្រដល់ជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តព្រះវិហារ ដោយផ្តោតលើការលើកកម្ពស់ជីវភាពតាមរយៈកម្មវិធីចិញ្ចឹមមាន់ស្រែ និងការបង្ហាញអំពីទស្សនទានសហគមន៍កសិកម្មទំនើប។ ពិធីនេះត្រូវបានរៀបចំឡើងនៅទីតាំងជម្រកបណ្តោះអាសន្ន ស្ថិតក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបងប្អូនជនភៀសសឹកជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមទាំងពីរ បានលើកឡើងអំពីសារៈសំខាន់នៃការគាំទ្រផ្នែកកសិកម្ម…

«ចៅប្រុស២នាក់កំពុង ឈរជើងការពារទឹកដីខណៈ លោកយាយអតីតគ្រូបង្រៀនវ័យ៨៣ឆ្នាំ កំពុងរស់ក្នុងភាពឯកោ និងខ្វះខាតគ្មានអ្នកមើលថែ»

ខេត្តកំពង់ធំ:ខណៈចៅប្រុស២នាក់ កំពុងបំពេញភារកិច្ចឈរជើងនៅ សមរភូមិមុខជាំខ្សាន្ត ដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពជាតិ មានតែទឹកភ្នែក និងក្តីព្រួយបារម្ភប៉ុណ្ណោះ ដែលនៅសល់សម្រាប់លោកយាយ អៀង សំអាង អាយុ៨៣ឆ្នាំ អតីតគ្រូបង្រៀនម្នាក់ ដែលកំពុងរស់នៅក្នុងភាពទុរគត ឯកោ និងមានជំងឺប្រចាំកាយ ដោយគ្មានអ្នកមើលថែជាប់ជាប្រចាំ។ អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាភូមិត្រពាំងវែង កាលពីមុន ឃុំស្រយ៉ូវ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ រូបនេះ បានលះបង់ពាក់កណ្តាលជីវិតក្នុងវិស័យអប់រំ បង្រៀនកូនសិស្ស ច្រើនជំនាន់ រហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ២០០៤-២០០៥។ ប៉ុន្តែជីវិតនៅវ័យចុងក្រោយ បែរជាត្រូវរស់នៅយ៉ាងកម្សត់…

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីចម្រើនព្រះជន្មថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា

(កំពង់ធំ)÷ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧៣ យាងចូល៧៤ ព្រះវស្សា នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នៃរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងបានការនិមន្តពីព្រះទេពសត្ថា សៀង សុខ ព្រះមេគណខេត្ត និងអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ…

ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តម នួន​ ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ទៅត្រួតពិនិត្យភូមិសាស្ត្រព្រៃឡង់ តំបន់ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១០​ ខែឧសភា ឆ្នាំ ២០២៦​ ឧត្តមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ រួមជាមួយលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត និងលោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ព្រម​ទាំង​អាជ្ញាធរដែនដីស្រុកសណ្ដាន់ និងស្រុកសន្ទុក បានដឹកនាំសហការី និង​មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ អមដំណើរឯកឧត្តម…

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងលើកទឹកចិត្តសិស្សពូកែទូទាំងប្រទេស

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់បេក្ខភាពជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ៣ លើមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៩ និងចំណាត់ថ្នាក់ទី៤ មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី១២ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្ស នៅអគាររដ្ឋបាលខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីជាសិស្សពូកែទូទាំងប្រទេស ដោយចាត់ទុកថា នេះគឺជាមោទនភាព និងកិត្តិយសដ៏ធំធេងសម្រាប់អាណាព្យាបាល សាលារៀន លោកគ្រូ…

គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ខេត្តកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ​ ដើម្បីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

ខេត្តកំពង់ធំ៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា…

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកថវិកា សមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនសមាជិក និងគ្រួសារសមាជិក ដែលទទួលមរណភាពចំនួន ០៥ គ្រួសារ 

(កំពង់ធំ)÷អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រឹកថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានជួបសំណេះសំណាលប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិ កម្ពុជា ជូនសមាជិក និងគ្រួសារសមាជិក ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត ។ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានពាំនាំនូវប្រសាសន៍…