(កំពង់ធំ)÷ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែជេស្ន ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាក់ ដាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំម្សាក្រង តំណាងឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារគណបក្សប្រជាជនកម្ពុជាភូមិសំបួរជើងចំនួន ១៤០នាក់ រួមមាន៖ (១)ផ្សព្វផ្សាយគោលនយោបាយបក្ស ដើម្បីឆ្ពោះទៅការបោះឆ្នោត ឃុំ/សង្កាត់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨។ (២) ពង្រឹងសាមគ្គីភាពផ្ទៃក្នុងសមាជិកបក្ស និងពង្រីកសមាជិកបក្សថ្មីបន្ថែម។ (៣) ដោះស្រាយបញ្ហាប្រឈមនានា និងទទួលយកសំណូមពរពីសមាជិកគ្រួសារគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួច ឯកឧត្តម ប្រធានទទួលបន្ទុកភូមិសំបួរជើង បាននាំយកនូវ ប៊ីចេង និងថវិកា សម្រាប់ជូនដល់មេគ្រួសារគណបក្សប្រជាជនកម្ពុជាចំនួន១៤០នាក់ មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិ១១នាក់ ប៉ូលីសមូលដ្ឋាន៦នាក់ និងផ្តល់ថវិកាបន្ថែមទៀត សម្រាប់ជួសជុលផ្លូវមួយខ្សែទទឹង ៤ម៉េត្រ ប្រវែង២០០ម៉ែត្រ តាមសំណូមពរ មេគ្រួសារគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋក្នុងភូមិសម្រាប់ដឹកកសិផលកសិកម្មពីស្រែដែលបានខូចខាតដោយទឹកជំនន់។
ជាចុងបញ្ចប់ ឯកឧត្តម ក៍បានផ្តល់អនុសាសន៍ដល់លោកមេភូមិធ្វើការសិក្សាបន្ថែមទៀតពីទីតាំងដាក់អំពូលពន្លឺព្រះអាទិត្យក្នុងភូមិសំបួរជើង និងសុំឱ្យលោកមេភូមិពិនិត្យ និងវាយតម្លៃពីការរៀបចំលំនៅដ្ឋានស្អាតរបស់សមាជិកបក្ស ដែលជាអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោង។ psctvtrueVID_20260518_125818_989.mp4







