Month: June 2025

ពលករខ្មែរមកពីប្រទេសថៃ ត្រលប់មកស្រុកកំណើតវិញក្នុងខេត្តកំពង់ធំ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃមានចំនួន១៨៦៦នាក់

(កំពង់ធំ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើង។ ជាក់ស្តែងតាមទិន្នន័យរបស់រដ្ឋបាលខេត្តកំពង់ធំ គិតមកដល់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៥ ពលករបានវិលត្រលប់មកស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ មានចំនួន១.៨៦៦នាក់ ក្នុងនោះស្រី៩៦៥នាក់ លើពលករនៅទូទាំងខេត្តសរុប១៣.៧៨១នាក់។ សូមរំលឹកថា៖ នាពេលថ្មីៗនេះ…

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញក្នុងពិធីកាត់ខ្សែបូបញ្ចុះខណ្ឌសីមាព្រះវិហារវត្តធម្មគន្ធារាម (ហៅវត្តពៅពិសី) ក្នុងក្រុងស្ទឹងសែន

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ វត្តអារាមគឺជាទីពឹងពំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ហើយវត្តអារាមក៏ជាឃ្លាំង ចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។ ឯកឧត្តមថ្លែងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីកាត់ខ្សែបូរបញ្ចុះខណ្ឌសីមាព្រះវិហារវត្តធម្មគន្ធារាម (ហៅវត្តពៅពិសី) ស្ថិតនៅសង្កាត់អូរកន្ឋរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ វត្តអារាមគឺជាទីពឹងពំនាក់ ជាបង្អែកផ្លូវចិត្ត…

កម្មវិធីអប់រំសីលធម៌ ចរិយាធម៌ និងការគាំទ្រឥរិយាបថវិជ្ជមានរបស់សិស្ស ត្រូវបានផ្សព្វផ្សាយជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាអនុវិទ្យាល័យដំរីជាន់ខ្លា

កម្មវិធីអប់រំសីលធម៌ ចរិយាធម៌ និងការគាំទ្រឥរិយាបថវិជ្ជមានរបស់សិស្ស ត្រូវបានផ្សព្វផ្សាយជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាអនុវិទ្យាល័យដំរីជាន់ខ្ល (កំពង់ធំ)÷ នៅព្រឹកថ្ងៃព្រហស្បតី៍ ១កេីត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍មូលនិធិសង្គហទានសង្គម នៃមន្ទីរធម្មការនិងសាសនាខេត្ត ព្រះភិក្ខុ ហែម គឹមហៀ ព្រះចៅអធិការវត្តក្រចាប់ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន…

កងកម្លំាង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បន្តសហការ​ជាមួយ​កម្លាំង​ចម្រុះ​ បង្ក្រាប​ឧបករណ៍​ល្មើស​នេសាទ​ខុស​ច្បាប់​ក្នុង​រដូវ​ហាម​ឃាត់

កងកម្លំាង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បន្តសហការ​ជាមួយ​កម្លាំង​ចម្រុះ​ បង្ក្រាប​ឧបករណ៍​ល្មើស​នេសាទ​ខុស​ច្បាប់​ក្នុង​រដូវ​ហាម​ឃាត​ (ខេត្តកំពង់ធំ)៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២៥​ កងកម្លំាង​អន្តរាគមន៍​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ទិត​ ចាន់​ប្រធាន​ក្រុម​ទី​បញ្ជាការ​ស្រាល​ប្រចាំ​ការ​នៅ​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ និង​លោក​អនុ​សេនី​ឯក​ លុយ​ សុភា​ព​ ប្រធាន​ក្រុម​ទី​បញ្ជាការ​ស្រាល​ប្រចាំ​ការ​នៅ​ឃុំ​ពាម​បាង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ បាន​បន្ត​សហការ​ជាមួយ​កង​កម្លាំង​ចម្រុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ ដែល​នៅ​តែ​បន្ត​កេីតមានឡេីង​ជារៀង​រាល់​ថ្ងៃ​ នៅ​ក្នុង​រដូវ​បិទ​នេសាទ​ នេះ​ ។ លោក​វរសេនីយ៍ទោ​ ទិត​ ចាន់​ និង​លោក​អនុ​សេនី​ឯក​លុយ​ សុភា​ព​ បាន​បញ្ជាក់​ថា​ ជា​រៀង​រាល់​ថ្ងៃ​…

នៅរដូវបិទឡូនេសាទ កម្លាំងជំនាញចម្រុះនៅតែបន្តចុះប្រតិបត្តិការ និងទប់ស្កាត់ បង្ក្រាបទល្មើសនេសាទបឹងទន្លេសាប និងចាក់ប្រលែងកូនត្រីចម្រុះចូលក្នុងទន្លេវិញ

នៅរដូវបិទឡូនេសាទ កម្លាំងជំនាញចម្រុះនៅតែបន្តចុះប្រតិបត្តិការ និងទប់ស្កាត់ បង្ក្រាបទល្មើសនេសាទបឹងទន្លេសាប និងចាក់ប្រលែងកូនត្រីចម្រុះចូលក្នុងទន្លេវិ (កំពង់ធំ)÷ លោកវីរៈសេនីយ៍ទោ ទិត ចាន់នាយរងសេនាធិការតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤)បានរួមសហការជាមួយសមត្ថកិច្ចជំនាញរដ្ឋបាលជលផលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចចុងតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៥ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួននក្រទ្បាញឹកចំនួន០៣របាំងប្រវែង៦០០ម៉ែត្រ ឡុកចំនួន៦គ្រឿងលប/លូចំនួន៦មាត់ បង្គោលចំនួន៣០០ដើម ចាក់ព្រលែងកូនត្រីចម្រុះទំងន់១២គីឡូក្រាម ចូលទន្លេវិញ។ ប្រើប្រាស់ជាមធ្យោបាយកាណូតចំនួន២គ្រឿង។ប្រេងសាំងចំនួន៣០លីត្រ។ ចំណែកឯលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ…

កម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាប ទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប ដូចភ្លៀងរលឹម និងចុះពិនិត្យទីតាំងសម្រាប់ប្រលែងកូនត្រី ក្នុងសហគមន៍នេសាទរស្មីភូមិពីគិរីបឹងក្រញ៉ាក

(កំពង់ធំ)÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីខណ្ឌ បានចុះពិនិត្យទីតាំងសម្រាប់លែងកូនត្រី ក្នុងសហគមន៍នេសាទរស្មីភូមិពីគិរីបឹងក្រញ៉ាក ស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកអភិបាលរងស្រុកសណ្ដាន់ ជំទប់ទី១ និងគណៈកម្មការសហគមន៍ខាងមុខនេះ ដើម្បីឱ្យត្រីបង្កកំណើតជាពងកូនឱ្យបានច្រើន។ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ តាមរបាយការណ៍របស់លោកវីរៈសេនីយ៍ទោ ទិត ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភាគទី៤) បានសហការជាមួយអង្គការដៃគូ ឈរជើងនៅឃុំផាត់កណ្ដាយ បានបោះស្លាកសញ្ញាហាមឃាត់ និងលួចចូលក្នុងទីកន្លែងអភិរក្សចំនួនបីស្លាក និង៣ទីតាំង។ លោកអនុសេនីយ៍ឯក លុយ សុភាព…

លោកស្រី លំ គន្ធា ជំរុញអាជ្ញាធរពាក់ព័ន្ធក្នុងការអនុវត្តការងារសេវាសង្គម ឆ្លើយតតម្រូវការបច្ចុប្បន្នរបស់ប្រជាពលរដ្ឋមូលដ្ឋាន

(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តសេវាសង្គមឲ្យមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ។ វាគឺក្នុងក្របខណ្ឌវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ដែលប្រារព្ធនៅថ្ងៃទី ២៤-២៥ មិថុនា ២០២៥ មានអ្នកចូលរួមជាង ៤០០ នាក់។ លោក គៀង សេងគី បានបញ្ជាក់ថា វគ្គនេះជួយបង្កើនការយល់ដឹងអំពីបញ្ហាសេវាសង្គម ដូចជា ការរៀបចំផែនទីសេវាសង្គម តារាងវិភាគបញ្ហា និងការធ្វើផែនការថវិកាឃុំសង្កាត់។ លោកស្រី លំ គន្ធារី បានเน้นសារៈសំខាន់នៃការផ្ដល់សេវាសាធារណៈសម្រាប់ស្ត្រី កុមារ និងបុគ្គលងាយរងគ្រោះ។…

មន្ត្រីជំនាញរកឃើញពពុះសណ្ដែក១០គីឡូក្រាមមានសារធាតុគីមីបូរ៉ាក់និងភេសជ្ជៈបាកាសក្លែងក្លាយចំនួន៤កេសនៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប)នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។ លោកផឹង និលប្រធានសាខា(ក ប ប)ខេត្តស្វាយរៀងបានឲ្យដឹងថាសកម្មភាពការងារ ត្រួតពិនិត្យរបស់មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦ គំរូ…

ដីសហគមន៍ក្បាលតាគង់រងការឈូសឆាយ កាន់កាប់ដោយឯកជន ដាំស្វាយចន្ទីរាប់សិបហិចតា

ខេត្តកំពង់ធំ÷ ព្រៃសហគមន៍ក្បាលតាគង់ ២០ទៅ៣០ហិចតាស្ថិតនៅ ភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ ត្រូវបុគ្គលមានលុយនិងជាខ្សែស្រឡៃមន្ត្រីគ្រាបល្ពៅដែលគ្រប់គ្រងក្នុងតំបន់នោះ យកគ្រឿងចក្រទៅឈូសឆាយដាំដំណាំស្វាយចន្ទី យ៉ាងរំភើយមិនខ្លាចញញើតនិងច្បាប់ឡើយ។ យោងតាមប្រភពព័ត៌មានពីទីតាំងដីខាងលើបានឲ្យដឹងថា ក្រុមគ្រួសាររបស់លោក នួនសៀង និងប្រពន្ធឈ្មោះណាំណាង និង២នាក់ឈ្មោះ ជឹមណាំ និង ធាង ធី បានយកគ្រឿងចក្រឈូសឆាយដាំកូនស្វាយចន្ទីយ៉ាងរលូនក្មុងដីសហគមន៍ ក្បាលតាគង់ក្រោមការគ្រប់គ្រងរបស់លោក ហេងលីហួរ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់។ បើមើលតាមចំណុច យូធីអឹម 48P534887 1461861បានបញ្ជាក់ច្បាស់ថាដីនេះស្ថិតនៅក្នុងសហគមន៍ក្បាលតាគង់ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។ អ្នកឃ្លាំមើលនិងអ្នកសារព័ត៌មានស្នើរឲ្យថ្នាក់ដឹកនាំ មន្ត្រីជំនាញចុះចុច utm…

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈថាអាជ្ញាធរជាតិអប្សរាបន្តសង្រ្គោះប្រាសាទបុរាណក្នុងតំបន់អង្គររយៈពេល១០ឆ្នាំទៀត

ខេត្តសៀមរាប ÷ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បះ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីជារយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអ្នកជំនាញបរទេសបានខិតខំប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើន ឱ្យផុតពីហានីភ័យក៏ដោយ ក៏រយៈពេល១០ឆ្នាំទៅមុខទៀត ទស្សនៈវិស័យនៃអាជ្ញាធរជាតិអប្សរានៅតែបន្តការ ងារជួយសង្គ្រោះប្រាសាទបុរាណបន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈ កម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក)ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ខែមិថុនាថាការងារជួសជុល ថែទាំ និង អភិរក្សប្រាសាទបុរាណនៅក្នុងតំបន់អង្គរខេត្តសៀមរាប គឺជាការងាររបស់ជាតិខ្មែរទាំងមូល។ លោកជំទាវ បញ្ជាក់ទៀតថាតម្លៃរបស់អង្គរមិនត្រឹមតែជាបេតិកភណ្ឌរបស់ជាតិខ្មែរប៉ុណ្ណោះទេ…

កម្លាំងសមត្ថកិច្ចចំរុះ ជលផលចុះបង្ក្រាបបទល្មើសប្រើឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទ

ខេត្តសៀមរាប÷ ខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានសហការជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក វិញ វឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបដោយមានកម្លាំងសរុប ១៤នាក់ មធ្យោបាយធ្វើដំណើកាណូត ២គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យបង្ក្រាបបទល្មើសជលផលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន ០២ករណី។ ក្នុងដែននេសាទសហគមន៍មាត់ខ្លា និងស្ទឹងជ្រៅ ត្រង់ចំណុចកោះ មេម៉ាយ៥ កំពីងផ្គាំ និង៨មុំ !ក្រុមការងារបានធ្វើការបំផ្លាញចោលនៅនឹងកន្លែងមាន៖ ក្បាលលបរ៉ាវចំនួន ៨គ្រឿង, របាំងសាច់អួនប្រវែង ៥០០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១០០ដើម,…

ព្រះមន្ត្រីសង្ឃខេត្តនិង ក្រុងស្រុក ធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរកថវិកាទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប÷ ដោយបានការព្រមព្រៀងពីព្រះមេគណខេត្តសៀមរាប និង ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមគ្រប់ក្រុងស្រុកព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្តទាំង៧ក្នុងក្រុងសៀមរាបបានប្រគេនព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់ គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងលោកអាចារ្យ គណៈកម្មការវត្តជាអ្នកទទួលផ្តួចផ្តើមនិងបានរៀបចំប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីរកថវិកាមកទ្រទ្រង់ កិច្ចការងារនានាក្នុងពុទ្ធិកវិទ្យាល័យរាជបូណ៌នារសៀលថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៥នេះនៅឧបដ្ឋានសាលាវត្តព្រះព្រហ្មរ័ត្ន។ ព្រះសាសនសត្ថា តង់ តន បានមានថេរដីកាថាវត្តអារាម បានដើរតួនាទីជំរុញបណ្តុះសីលធម៌ គុណធម៌ ហើយវត្តអារាម បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឲ្យមានចំណេះដឹងគ្រប់បែបយ៉ាង និងជាឃ្លាំងសម្រាប់រក្សាទុកនូវ…