Author: Hoeum Hoeut

មន្ត្រីជំនាញរកឃើញពពុះសណ្ដែក១០គីឡូក្រាមមានសារធាតុគីមីបូរ៉ាក់និងភេសជ្ជៈបាកាសក្លែងក្លាយចំនួន៤កេសនៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប)នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។ លោកផឹង និលប្រធានសាខា(ក ប ប)ខេត្តស្វាយរៀងបានឲ្យដឹងថាសកម្មភាពការងារ ត្រួតពិនិត្យរបស់មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦ គំរូ…

ដីសហគមន៍ក្បាលតាគង់រងការឈូសឆាយ កាន់កាប់ដោយឯកជន ដាំស្វាយចន្ទីរាប់សិបហិចតា

ខេត្តកំពង់ធំ÷ ព្រៃសហគមន៍ក្បាលតាគង់ ២០ទៅ៣០ហិចតាស្ថិតនៅ ភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ ត្រូវបុគ្គលមានលុយនិងជាខ្សែស្រឡៃមន្ត្រីគ្រាបល្ពៅដែលគ្រប់គ្រងក្នុងតំបន់នោះ យកគ្រឿងចក្រទៅឈូសឆាយដាំដំណាំស្វាយចន្ទី យ៉ាងរំភើយមិនខ្លាចញញើតនិងច្បាប់ឡើយ។ យោងតាមប្រភពព័ត៌មានពីទីតាំងដីខាងលើបានឲ្យដឹងថា ក្រុមគ្រួសាររបស់លោក នួនសៀង និងប្រពន្ធឈ្មោះណាំណាង និង២នាក់ឈ្មោះ ជឹមណាំ និង ធាង ធី បានយកគ្រឿងចក្រឈូសឆាយដាំកូនស្វាយចន្ទីយ៉ាងរលូនក្មុងដីសហគមន៍ ក្បាលតាគង់ក្រោមការគ្រប់គ្រងរបស់លោក ហេងលីហួរ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់។ បើមើលតាមចំណុច យូធីអឹម 48P534887 1461861បានបញ្ជាក់ច្បាស់ថាដីនេះស្ថិតនៅក្នុងសហគមន៍ក្បាលតាគង់ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។ អ្នកឃ្លាំមើលនិងអ្នកសារព័ត៌មានស្នើរឲ្យថ្នាក់ដឹកនាំ មន្ត្រីជំនាញចុះចុច utm…

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈថាអាជ្ញាធរជាតិអប្សរាបន្តសង្រ្គោះប្រាសាទបុរាណក្នុងតំបន់អង្គររយៈពេល១០ឆ្នាំទៀត

ខេត្តសៀមរាប ÷ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បះ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីជារយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយអ្នកជំនាញបរទេសបានខិតខំប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើន ឱ្យផុតពីហានីភ័យក៏ដោយ ក៏រយៈពេល១០ឆ្នាំទៅមុខទៀត ទស្សនៈវិស័យនៃអាជ្ញាធរជាតិអប្សរានៅតែបន្តការ ងារជួយសង្គ្រោះប្រាសាទបុរាណបន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈ កម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក)ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ខែមិថុនាថាការងារជួសជុល ថែទាំ និង អភិរក្សប្រាសាទបុរាណនៅក្នុងតំបន់អង្គរខេត្តសៀមរាប គឺជាការងាររបស់ជាតិខ្មែរទាំងមូល។ លោកជំទាវ បញ្ជាក់ទៀតថាតម្លៃរបស់អង្គរមិនត្រឹមតែជាបេតិកភណ្ឌរបស់ជាតិខ្មែរប៉ុណ្ណោះទេ…

កម្លាំងសមត្ថកិច្ចចំរុះ ជលផលចុះបង្ក្រាបបទល្មើសប្រើឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទ

ខេត្តសៀមរាប÷ ខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានសហការជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក វិញ វឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបដោយមានកម្លាំងសរុប ១៤នាក់ មធ្យោបាយធ្វើដំណើកាណូត ២គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យបង្ក្រាបបទល្មើសជលផលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន ០២ករណី។ ក្នុងដែននេសាទសហគមន៍មាត់ខ្លា និងស្ទឹងជ្រៅ ត្រង់ចំណុចកោះ មេម៉ាយ៥ កំពីងផ្គាំ និង៨មុំ !ក្រុមការងារបានធ្វើការបំផ្លាញចោលនៅនឹងកន្លែងមាន៖ ក្បាលលបរ៉ាវចំនួន ៨គ្រឿង, របាំងសាច់អួនប្រវែង ៥០០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១០០ដើម,…

ព្រះមន្ត្រីសង្ឃខេត្តនិង ក្រុងស្រុក ធ្វើពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរកថវិកាទ្រទ្រង់ដល់ពុទ្ធិកវិទ្យាល័យរាជបូណ៌ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប÷ ដោយបានការព្រមព្រៀងពីព្រះមេគណខេត្តសៀមរាប និង ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមគ្រប់ក្រុងស្រុកព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្តទាំង៧ក្នុងក្រុងសៀមរាបបានប្រគេនព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់ គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងលោកអាចារ្យ គណៈកម្មការវត្តជាអ្នកទទួលផ្តួចផ្តើមនិងបានរៀបចំប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីរកថវិកាមកទ្រទ្រង់ កិច្ចការងារនានាក្នុងពុទ្ធិកវិទ្យាល័យរាជបូណ៌នារសៀលថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៥នេះនៅឧបដ្ឋានសាលាវត្តព្រះព្រហ្មរ័ត្ន។ ព្រះសាសនសត្ថា តង់ តន បានមានថេរដីកាថាវត្តអារាម បានដើរតួនាទីជំរុញបណ្តុះសីលធម៌ គុណធម៌ ហើយវត្តអារាម បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឲ្យមានចំណេះដឹងគ្រប់បែបយ៉ាង និងជាឃ្លាំងសម្រាប់រក្សាទុកនូវ…