អាជ្ញាធរសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដឹកនាំធ្វើពលកម្មសម្អាតដើមដងផ្លូវដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន
(កំពង់ធំ)÷ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ក្រុងស្ទឹង សែន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពធ្វើពលកម្មសម្អាតដើមដងផ្លូវ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និងសោភ័ណភាពក្នុងមូលដ្ឋាន។ សកម្មភាពពលកម្មនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មេភូមិ ក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋគ្រប់វ័យ ដោយបានរួមគ្នាសម្អាតសំរាម កាប់ស្មៅ រើសថង់ប្លាស្ទិក សំរាម កាត់មែកឈើ និងរៀបចំដើមដងផ្លូវឲ្យមានភាពស្អាត រលូន និងមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។ លោកម៉ែន សេងវុធ ប្រធានភូមិក្រចាប់បានលើកឡើងថា សកម្មភាពពលកម្មសម្អាតតាមដងផ្លូវនេះមិនត្រឹមតែជួយបង្កើនសោភ័ណភាពទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្មារតីសហគមន៍ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាបរិស្ថាន…
