Category: ព័ត៌មានជាតិ

កម្លាំងជំនាញចម្រុះ ចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកតាំងគោក និងស្រុកស្ទោង ជាលទ្ធផលអនុវត្តបាន០២ករណី បានរុះរើ និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង

(កំពង់ធំ)÷ លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក)បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះបានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចចុងស្រោង ផ្ជូក្រៅ ត្រពាំងវែង និងតាអុកតាតេង ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំថ្ងៃទី១៨ ខែកញ្ញាឆ្នាំ ២០២៥។ ក្រុមការងារអធិការកិច្ចនៃខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងទីបញ្ជាការស្រាល ដឹងនាំដោយលោក គង់​ សំអាត អភិបាលរងស្រុក​ស្ទោង​ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចជើងក្បាលខ្មៅ នឹងកំព្រីង ក្នុងភូមិសាស្រ្ត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ កម្លាំងជំនាញចម្រុះបានចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកតាំងគោក និងស្រុកស្ទោង ជាលទ្ធផលអនុវត្តបាន០២ករណីបានរុះរើ…

អភិបាលស្រុកតាំងគោក ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តក្តីតាចិន

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ជាមួយនិងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជេីញសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តក្តីតាចិន ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ សូមរំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះគឺបានអនុវត្តជាយូរយាណាស់មកហើយ…

អង្គការសង្គមស៊ីវិលខេត្តកំពង់ធំ អំពាវនាវឱ្យភាគីថៃ​ដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដោយឥត​លក្ខខណ្ឌ និងអនុវត្តបទឈប់បាញ់ដោយភាពស្មោះត្រង់

(កំពង់ធំ)៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង​ខុទ្ទកាល័យ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​ក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង​ឯកឧត្តម អ៊ុន បុត្ត អភិបាលរង នៃ​គណៈ​អភិបាលខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញ​ចូលរួម​ជា​គណៈអធិបតីក្នុងវេទិកាសន្ទនាស្តីពី(កិច្ចសហប្រតិបត្តិការ​ក្នុងភាពជា​ដៃគូ​ដើម្បីពង្រឹង​សមត្ថភាព​អង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី) រៀបចំដោយ វ.ស.ស. នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយ​មាន​ការ​អញ្ជើញចូលរួមពីតំណាងមកពីអង្គការ សមាគម សហគមន៍…

រដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពអញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ)

(កំពង់ធំ)៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៨នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ជាមួយ និងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តឥន្ទ្រីយ័សំវរៈ (ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…

រដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពអញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តមន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ)

(កំពង់ធំ)៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៨នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ជាមួយ និងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តឥន្ទ្រីយ័សំវរៈ (ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…

ឯកឧត្តម ហាន កុសល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីទិវាអក្ខរកម្មជាតិ ទិវាសន្តិភាពអន្តរជាតិលើកទី២៣ និងបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌរបស់រដ្ឋបាលខេត្ត និងពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

(កំពង់ធំ)÷ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីទិវាអក្ខរកម្មជាតិ ៨ កញ្ញា ទិវាសន្តិភាពអន្តរជាតិលើកទី២៣ ២១ កញ្ញា និងកម្មវីធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌរបស់រដ្ឋបាលខេត្ត និងពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំខេត្តកំពង់ធំ។ ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ហាន កុសល បានលើកយកខ្លឹមសារសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៥។…

អភិបាលរងស្រុកស្ទោង និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុក ទៅប្រគល់ជូនដល់គ្រួសារសព នៅឃុំសំព្រោជ

(កំពង់ធំ)÷ នៅថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៥ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានចាត់ឱ្យលោក សួគ៌ ប៊ុនធង អភិបាលរងស្រុក និងសហការី លោកមេឃុំសំព្រោជ អាជ្ញាធរមូលដ្ឋានបាននាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកស្ទោង និងថវិកាមួយចំនួន ទៅប្រគល់ជូនក្នុងពិធីបុណ្យសពលោកយាយ ម៉ម សុផាន អាយុ៦៨ឆ្នាំ នៅភូមិគោកស្នាយ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកយាយម៉ម សុផាន បានទទួលមរណភាពកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣…

ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីលែងកូនបង្កងប្រមាណ៧ម៉ឺន និងមេពូជ៦គីឡូក្រាម ទៅក្នុងស្ទឹងព្រៃប្រស់ ដើម្បីបង្កើនផលស្តុកបង្កងក្នុងធម្មជាតិគង់វង្ស ស្របពាក្យថា ស្រឡាញ់ធនធានជលផលផ្ដល់ផលយូរអង្វែង។

(ខេត្តកំពង់ធំ)៖ ខណ្ឌរដ្ឋបាលជលផលខេត្ត នៃមន្ទីរកសិកម្ម រុនក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំប្រារព្ធពិធីលែងកូនបង្កងប្រមាណ៧ម៉ឺន មេពូជ៦គីឡូក្រាម ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណស្ទឹងព្រៃប្រស់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលរងខេត្ត…

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិនិងបូរណភាពទឹកដី ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ស្ដីពីសង្គ្រាមឃ្លានពានកម្ពុជា និងការរំលោភបទឈប់បាញ់ពីសំណាក់ភាគីថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលពិធីផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីយោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំជាច្រើននាក់ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងចំនួន ១៣ចំណុច នៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាចុះហត្ថលេខាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) របស់ប្រមុខក្រសួងការពារជាតិទាំងពីរ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី…

អភិបាលស្រុកតាំងគោក និងព្រះចៅអធិការវត្តគុហនគរ រៀបចំបង្គោលភ្លើងនិងបំពាក់អំពូលសូឡា២៦ដើម ដើម្បីបំភ្លឺផ្លូវជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្នុងឃុំពង្រ

(កំពង់ធំ)៖ ដើម្បីសម្រួលការធ្វើដំណើរតាមដងផ្លូវនៅពេលយប់ឱ្យកាន់តែងាយស្រួលជូនប្រជាពលរដ្ឋលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានរៀបចំឱ្យមានបង្គោលភ្លើង និងបំពាក់អំពូលសូឡាចំនួន២៦ដើម នៅលើផ្លូវបេតុងដែលទើបសាងសងរួចប្រវែង៥៧៥ ម៉ែត្រ ស្ថិតនៅភូមិអមទង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាមួយគ្នានៅផងដែរលោក ហាក់ ម៉ុងហួត បានលើកឡើងថាបង្គោលភ្លើង និងអំពូលសូឡាទាំងនេះជាអំណោយរបស់សប្បុរសជជិតឆ្ងាយ ដែលចូលរួមជាមួយព្រះចៅអធិការវត្តគុហនគរ ក្នុងបុព្វហេតុសម្រួលការធ្វើដំណើរតាមដងផ្លូវនៅពេលយប់ឱ្យកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ កាត់បន្ថយភាពស្ងប់ស្ងាត់ ភាពងងឹតនៅតាមដងផ្លូវ ក៏ជាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។…

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក

(កំពង់ធំ)÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ ក្នុងពិធីនោះផងដែរក៏មានការយាង្គនិងអញ្ជើញចូលរួមពីសំណាក់ សម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី, ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម…

ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដាក់ចេញនូវទិសដៅ ១៤ចំនុច ដល់ថ្នាក់ដឹកនាំ និងកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ យកទៅអនុវត្ដឱ្យទទួលបានប្រសិទ្ធភាពខ្ពស់

(កំពង់ធំ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានរាយការណ៍ អំពីស្ថានភាព លក្ខណៈភូមិសាស្ត្រខេត្ត កិច្ចការងារ ការពារ សន្តិសុខ សុវត្ថិភាព…

រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការអភិវឌ្ឍ និងវិបុលភាព ឱ្យកាន់តែជិតស្និតថែមទៀត

(ខេត្តកំពង់ធំ): រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើតសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការ ជាមិត្តភាពឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក ដើម្បីជំរុញដល់ការអភិវឌ្ឍ និង វិបុលភាពរបស់ខេត្តកំពង់ធំ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹកជញ្ជូនសាធារណៈ ការពារបរិស្ថាន ផែនការអភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម…

បដិមាធ្វើអំពីស្ពាន់ ត្រូវបានគេប្រទះឃើញ ត្រង់ចំណុចខាងលិចវត្តពង្រក្នុងពេលប្រតិបត្តិការនៃការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ហុិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ និងក្រុមការងារការិយាល័យបេតិកភណ្ឌ សហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ រដ្ឋបាលស្រុកសន្ទុក និងអធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះពិនិត្យ និងវាយតម្លៃវត្ថុសិល្បៈរកឃើញថ្មីចំនួន១ (មួយ) ដុំ/អង្គ នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។ លោក ហុិន សោភ័ណ បានឱ្យដឹងថា បដិមានេះ រកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ…

អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដំណើរការសាងសង់បានជាង ៨០% នៃគម្រោងសាងសង់ហើយ

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញទៅត្រួតពិនិត្យដំណើរការសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលមានទីតាំង នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា…