Category: ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ទៅត្រួតពិនិត្យជម្រកស្នាក់នៅ និងទីតាំងសាងសង់ផ្ទះថ្មី ជូនក្រុមគ្រួសារអតីតយុទ្ធជនពលី នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក ព្រមទាំងអាជ្ញាធរដែនដី បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ពិនិត្យជម្រកស្នាក់នៅបច្ចុប្បន្ន និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់ផ្ទះថ្មី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត…

រដ្ឋបាលស្រុកស្ទោង ដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តបទុម ដើម្បីផ្សារភ្ជាប់ពុទ្ធចក្រនិងអាណាចក្រ

(ខេត្តកំពង់ធំ)÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានផ្តួចផ្ដើមដឹកនាំមន្ត្រីរាជការ សមាជិកសមាជិកា និងកងកម្លាំងទាំងបី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងលោកគ្រូ អ្នកគ្រូ ក្នុងស្រុកស្ទោង បានរួបរួមសហការគ្នាដង្ហែអង្គកឋិនទៅកាន់វត្តបទុម ស្ថិតនៅក្នុងភូមិបទុបលិច ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥។ លោក សាយ គឹមឡម បានឱ្យដឹងថា…

អតីតយុទ្ធជនពិការដោយសារសង្គ្រាម បានទទួលផ្ទះថ្មីនៅលើដីកម្មសិទ្ធិ នៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់ថ្មី នៅលើដីកម្មសិទ្ធិ របស់អតីតយុទ្ធជនពិការដោយសារសង្គ្រាម មានដីតែមានជម្រករស់នៅមិនសមរម្យ និងមានសមាជិកគ្រួសារច្រើននាក់ នៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ លោក ព្រំ ធីន អាយុ ៥០ឆ្នាំ…

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន១ករណីបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែង

(កំពង់ធំ)÷ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី ចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី ៤)សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុច គោឡាប់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ…

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ឆ្នាំ២០២៥

(កំពង់ធំ)÷នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តកំពង់ធំ រៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈ ស្តីពីសកម្មភាពការងាររបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីបង្ហាញលទ្ធផលការងារ ការចូលរួម និងបញ្ចេញយោបល់ពីសាធារណជន និងភាគីពាក់ព័ន្ធ ដើម្បីបន្តបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងរាជរដ្ឋាភិបាលក្នុងតំបន់។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តមនួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត . ឯកឧត្តមលោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត .អភិបាល អភិបាលរង នៃគណៈអភិបាលស្រុក ស្រុកស្ទោង.ស្រុកសណ្ដាន់. ស្រុកប្រាសាទសំបូរ…

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវធ្វើអនាម័យនិង កាត់សំអាតមែកឈើតាមផ្លូវជាតិលេខ៦ ឱ្យបានល្អជាប្រចាំ

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងណែនាំដល់អាជ្ញាធរឃុំត្រូវធ្វើអនាម័យ និង កាត់សំអាតមែកឈើតាមផ្លូវជាតិលេខ៦ល្អបានល្អជាប្រចាំ លោក សាយគឹមឡង បានណែនាំដូច្នេះក្នុងឱកាសដែលលោកដឹកនាំដាំដើមឈើធ្នង់ប្រមាណ២៥០ដើម នៅក្នុងភូមិសាស្ត្រឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ លោកបានបន្ថែមថា ការដាំដើមឈើនៅក្នុងឱកាសនេះ គឺជាការចូលរួមចំណែកឆ្លើយតបជាមួយនឹងប្រសាសន៍ណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងការដាក់សូឡាបំភ្លឺផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាប ដែលកំពុងដំណើរការ ហើយការដាំឈើនេះគឺជាការរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់បរិស្ថានសោភ័ណ និងកាត់បន្ថយកម្ដៅបរិយាកាសសកល។ លោកបន្ថែមថាការចូលរួម…

ផ្លូវលំក្រាលគ្រោះក្រហមប្រវែងជាង ៥០០ម៉ែត្រ ត្រូវរងការខូចខាត ដោយជំនន់ទឹកភ្លៀង ក្នុងរដូវវស្សាឆ្នាំ២០២៥ កន្លងទៅនេះ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យស្ថានភាពផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ដែលរងការខូចខាត ប្រវែងជាង ៥០០ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង នៅក្នុងរដូវវស្សាឆ្នាំ២០២៥ កន្លងទៅនេះ នៅតំបន់អូរពពេល ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖…

ឧត្ដមសេនីយ៍ឯក សុក សារ៉េត ប្រកាសបិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង តំណាងឯកឧត្ដមឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាគណ:អធិបតី ក្នុងពិធីប្រកាសបិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្ត ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា ថ្ងៃនេះ…

អភិបាលស្រុកស្ទោង អំពាវនាវប្រជាពលរដ្ឋឱ្យរួមរស់ ធ្វើការនៅក្នុងប្រទេសជាជាងទៅស៊ីឈ្នួល នៅប្រទេសថៃ

(កំពង់ធំ )÷លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អំពាវនាវប្រជាពលរដ្ឋឱ្យរួមរស់ ប្រកបអាជីវកម្មនៅក្នុងប្រទេសជាជាងទៅស៊ីឈ្នួលនៅប្រទេសថៃ លោកបានសំណេះសំណាលសួរសុខទុក្ខក្នុងពិធីចែកចង្ក្រាន្តសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋ នៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាឃុំពពក។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាយើង កំពុងត្រូវការកម្លាំងពលកម្មជាច្រើនកន្លែងក៏ដូចជាខេត្តកំពង់ធំ និងឃុំពពកទាំងមូល ក្នុងមូលដ្ឋានអាចធ្វើការនៅក្រុមហ៊ុនចំការកៅស៊ូឬប្រកបអាជីវកម្មផ្សេងៗនៅក្នុងស្រុកក្នុងមូលដ្ឋាន ដើម្បីសុវត្ថិភាព ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ជាជាងទៅធ្វើការនៅប្រទេសថៃដែលតែងតែជួបនូវការឆបោក ការប្រមាថមើលងាយ ការប្រើអំពើហិង្សាសព្វបែបយ៉ាង ការរំលោភសិទ្ធិមនុស្ស…

(កំណត់ធំ)÷ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា លើកទឹកចិត្តបេក្ខជនដែលទើបប្រឡងបាក់ឌុបថ្មីៗឱ្យចូលរៀនមហាវិទ្យាល័យទៅតាមចក្ខុវិស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន: រដ្ឋលេខាធិការរូបនេះបានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកតំណាងឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុននិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ លោកនាយក និងជ័យលាភីនិទ្ទេស Aទើបប្រឡងជាប់ថ្មីៗកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំពពកនិងឃុំប្រឡាយ មានមោទកភាពក្រៃលែងនិងសាទរយ៉ាងកក់ក្តៅបំផុតចំពោះជ័យលាភីដែលទើបប្រឡងជាប់បាក់ឌុប ជាពិសេសគឺក្មួយស្រីដែលទើបទទួលបាននីតិAដំបូងបង្អស់របស់វិទ្យាល័យជា ស៊ីមប្រឡាយ នៅក្នុងឆ្នាំនេះ ហើយ…

កម្លាំងជំនាញចម្រុះ ចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកតាំងគោក និងស្រុកស្ទោង ជាលទ្ធផលអនុវត្តបាន០២ករណី បានរុះរើ និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង

(កំពង់ធំ)÷ លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក)បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះបានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចចុងស្រោង ផ្ជូក្រៅ ត្រពាំងវែង និងតាអុកតាតេង ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំថ្ងៃទី១៨ ខែកញ្ញាឆ្នាំ ២០២៥។ ក្រុមការងារអធិការកិច្ចនៃខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយកម្លាំងទីបញ្ជាការស្រាល ដឹងនាំដោយលោក គង់​ សំអាត អភិបាលរងស្រុក​ស្ទោង​ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចជើងក្បាលខ្មៅ នឹងកំព្រីង ក្នុងភូមិសាស្រ្ត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ កម្លាំងជំនាញចម្រុះបានចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកតាំងគោក និងស្រុកស្ទោង ជាលទ្ធផលអនុវត្តបាន០២ករណីបានរុះរើ…

អភិបាលស្រុកតាំងគោក ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តក្តីតាចិន

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ជាមួយនិងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជេីញសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តក្តីតាចិន ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ សូមរំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះគឺបានអនុវត្តជាយូរយាណាស់មកហើយ…

អង្គការសង្គមស៊ីវិលខេត្តកំពង់ធំ អំពាវនាវឱ្យភាគីថៃ​ដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដោយឥត​លក្ខខណ្ឌ និងអនុវត្តបទឈប់បាញ់ដោយភាពស្មោះត្រង់

(កំពង់ធំ)៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង​ខុទ្ទកាល័យ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​ក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង​ឯកឧត្តម អ៊ុន បុត្ត អភិបាលរង នៃ​គណៈ​អភិបាលខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញ​ចូលរួម​ជា​គណៈអធិបតីក្នុងវេទិកាសន្ទនាស្តីពី(កិច្ចសហប្រតិបត្តិការ​ក្នុងភាពជា​ដៃគូ​ដើម្បីពង្រឹង​សមត្ថភាព​អង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី) រៀបចំដោយ វ.ស.ស. នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយ​មាន​ការ​អញ្ជើញចូលរួមពីតំណាងមកពីអង្គការ សមាគម សហគមន៍…

រដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពអញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ)

(កំពង់ធំ)៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៨នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ជាមួយ និងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តឥន្ទ្រីយ័សំវរៈ (ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…

រដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពអញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តមន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ)

(កំពង់ធំ)៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៨នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ជាមួយ និងព្រះសង្ឃលោកតាអាចារ្យ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត នៅវត្តឥន្ទ្រីយ័សំវរៈ (ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…