ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីលែងកូនបង្កងប្រមាណ៧ម៉ឺន និងមេពូជ៦គីឡូក្រាម ទៅក្នុងស្ទឹងព្រៃប្រស់ ដើម្បីបង្កើនផលស្តុកបង្កងក្នុងធម្មជាតិគង់វង្ស ស្របពាក្យថា ស្រឡាញ់ធនធានជលផលផ្ដល់ផលយូរអង្វែង។
(ខេត្តកំពង់ធំ)៖ ខណ្ឌរដ្ឋបាលជលផលខេត្ត នៃមន្ទីរកសិកម្ម រុនក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំប្រារព្ធពិធីលែងកូនបង្កងប្រមាណ៧ម៉ឺន មេពូជ៦គីឡូក្រាម ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណស្ទឹងព្រៃប្រស់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលរងខេត្ត…
