Category: ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្ដារស្ទឹងស្លាប់ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដែលសម្រេចបាន

ប្រមាណ៧៥% (កំពង់ធំ)÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារស្ទឹងស្លាប់ នៃគម្រោងអភិវឌ្ឍសំណង់ស្ទាក់ទឹកកំពង់គោ ក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ។ ឯកឧត្តម…

ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការអានសៀវភៅរាល់ថ្ងៃ គឺជាការដាក់ជីសម្រាប់ខួក្បាល

(កំពង់ធំ)៖ ឯកឧត្តម ហង្ស ច័ន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ការអានសៀវភៅរាល់ថ្ងៃ គឺជាការដាក់ជីសម្រាប់ខួក្បាល ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅសីលរតនៈ ជាធម្មទានដ៏ថ្លៃថ្លារបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជូនដល់លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ថ្ងៃទី០២ ខែកក្កដា…

កម្មវិធីសម្ពោធវគ្គបណ្តុះបណ្តាល៖ លើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងជំរុញការលក់តាមទីផ្សារឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ បានរៀបចំកម្មវិធីសម្ពោធវគ្គបណ្តុះ បណ្តាលកសាងសមត្ថភាពសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ វគ្គនេះផ្តោតលើអក្ខរកម្មហិរញ្ញវត្ថុ និងការលើកកម្ពស់ការលក់តាមទីផ្សារឌីជីថល ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងចែក រំលែកព័ត៌មានជាមួយអ្នកចូលរួមនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការត្រៀមខ្លួន និងការលើកទឹកចិត្តដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាល។ កម្មវិធីនេះមានការចូលរួមពីនាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ (SDF) ក្រុម ហ៊ុនហ្គ្រោល៤ហ្គ្រោស (G4G) លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ និងប្រធាន-អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តទាំង៥ អភិបាលរងស្រុកស្ទោង តំណាងលោកអភិបាលស្រុកស្ទោង លោកមេឃុំចំណារលើ…

អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត នៅខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការទឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៣២​ គ្រួសារ​ ដែលបានអញ្ជើញមកពីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ…

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងកាតព្វកិច្ចការពារជាតិ ការពារបូរណភាពទឹកដី

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង ពិសេសសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងកាតព្វកិច្ច ការពារជាតិ ការពារបូរណភាពទឹកដី និងភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅមួយចំនួន និងការត្រៀមបម្រុងកងកម្លាំង មធ្យោបាយ សម្ភារៈ…

ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រទទួលបាននិទ្ទេសA ដើម្បីទទួលបាននូវការជិះរថយន្តក្រុងរបស់ក្រុមហ៊ុនវិរ:ប៊ុនថាំ១ឆ្នាំ ដោយឥតគិតថ្លៃ

(កំពង់ធំ)÷ ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រទទួលបាននិទ្ទេសA ដើម្បីទទួលបាននូវការជិះរថយន្តក្រុងរបស់ក្រុមហ៊ុនវិរ:ប៊ុនថាំ១ឆ្នាំដោយឥតគិតថ្លៃ អ្នកឧកញ៉ាបានលើកទឹកចិត្តដូច្នេះនៅក្នុងពិធីសម្ពោធកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាក៏បានបង្ហាញនូវបទពិសោធន៍ល្អៗក្នុងការសិក្សារៀនសូត្រឱ្យបានពូកែក៏ដូចជាបទពិសោធន៍ក្នុងការធ្វើវិនិយោគ ជាពិសេសការខិតខំតស៊ូព្យាយាមធ្វើជំនួញតាំងពីបាតដៃទទេរហូតក្លាយជាអ្នកឧកញ៉ា ហើយមានអាជីវកម្មជាច្រើននៅក្នុងដៃ។ លើសពីនេះ អ្នកឧកញ៉ា បានគាំទ្រយ៉ាងពេញទំហឹងជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈនានាព្រោះបានផ្ដល់ឱកាសដល់យុវជនក្នុងការសិក្សាជំនាញវិជ្ជាជីវៈផ្សេងៗដែលក្រោយពីការបញ្ចប់ការសិក្សានឹងមានជំនាញប្រហាក់ប្រហែលចប់ការរៀនថ្នាក់បរិញ្ញាបត្រផងដែរ។ ជាចុងបញ្ចប់អ្នកឧកញ៉ាបានលើកទឹកចិត្តដល់ សិក្សានុសិស្សក៏ដូចជាអ្នកធ្វើជំនួញផ្សេងៗត្រូវព្យាយាមតស៊ូកុំបោះបង់នូវ គោលដៅឬមហិច្ឆរបស់ខ្លួនទោះស្ថិតក្នុងស្ថានភាព លំបាកយ៉ាងណាក៏ដោយព្រោះការតស៊ូនេះគឺជាបទពិសោធន៍ដ៏រឹងមាំដែលឈានទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់។ សូមបញ្ជាក់ថាការសម្ពោធដាក់ឧ្យប្រើប្រាស់នៅក្នុងឱកាសនេះរួមមាន ផ្លូវបេតុងប្រវែង៨១៤ម៉ែត្រ តារាងបាល់បោះ កុងទីន និងរូបចម្លាក់ផងដែរ ដែលមានតម្លៃសរុប១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ by…

លោកជំទាវ ឃួន ឃុនឌី៖ អំពាវនាវដល់ប្រជាពលរដ្ឋកុំភ្លេចថែរក្សាសុខភាពជាប្រចាំ ដើម្បីជោគជ័យទាំងកាងារ និងសុខភាព គ្រួសារមានសុភមង្គល

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយស នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋកុំភ្លេចថែរក្សាសុខភាពជាប្រចាំ ដើម្បីជោគជ័យទាំងកាងារ និងសុខភាព គ្រួសារមានសុភមង្គល ក្នុងកម្មពិធីចែកចង្ក្រានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦៨៨គ្រួសារ ក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតក្នុងបរិវេនសាលាឃុំត្បែង នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងកម្មពិធីនេះក៏មានការអញ្ចើញចូលរួមពីលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ លោកស្រី សៅ សុដាលីស…

ប្រជាពលរដ្ឋ៦៦៩គ្រួសារនៅឃុំក្តីដូង ទទួលបានសង្ក្រាន្តសន្សំសំចៃថាមពល ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានប្រតិបត្តិ នៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត លោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកកំពង់ស្វាយ និងប្រធានប្រតិបត្តិនៃអនុសាខាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក និងក្រុមការងារថ្នាក់ស្រុក/ឃុំ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប បានអញ្ជើញចែកសង្ក្រាន្តសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន៦៦៩គ្រួសារ មកពីភូមិពាមគ្រែង ភូមិអូរសំបួរ ភូមិស្លែង និងភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសៀលថ្ងៃទី២៩ ខែមិថុនា…

គណបក្សឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធីមីទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ដោយមានការចូលរួមពីសមាជិកសមាជិការបស់គណបក្ស រួមជាមួយក្រុមការងារប្រមាណជាង៣៥០នាក់ ផងដែរ ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សោម ស៊ុន បានឡើងអានសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ…

លោកជំទាវ លំ គន្ធារី និងឯកឧត្តម ប្លុងពុទ្ធកូរ៉ា បានសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកសំលៀកបំពាក់៤៧កំផ្លេ ទៅប្រគល់ជូនដល់ប្រជាការពារនៅឃុំក្តីដូង

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខជា និងនាំយកអំណោយសំលៀកបំពាក់ប្រជាការពារជូនប្រជាការពារចំនួន៤៧នាក់ មកពីភូមិចំនួន០៤គឺភូមិក្តីដូង ភូមិសស្លែង ភូមិអូរសំបួរ និងភូមិពាមគ្រែង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។ លោកជំទាវ លំ គន្ធារី បានលើកឡើងពីការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់ចូលរួមការពារសន្តិសុខនៅតាមភូមិវត្តអារាម និងកម្មវិធីផ្សេងៗរបស់បងប្អូនប្រជាការពារបានបម្រើជូនបងប្អូនប្រជាពលរដ្ឋឱ្យមានសុវត្ថិភាពក្នុងការរស់នៅ និងទ្រព្យសម្បត្តិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកជំទាវអភិបាលរងខេត្តកំពង់ធំ បានកោតសរសើរដល់កម្លាំងប៉ុស្តិ៍នគរបាលឃុំក្តីដូង…

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(កំពង់ធំ)៖ គណបក្សប្រជាជនខេត្តកំពង់ធំ ប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥ ) ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម អេង ទូច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានក្រុង នៅអគារ គឹម សេង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។…

លោកជំទាវ យស ថានារី ចែកសង្ក្រាន្តសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន៦០៧គ្រួសារ នៅស្រុកកំពង់ស្វាយ ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

(កំពង់ធំ)÷ លោកជំទាវ យស ថានារី សមាជិករដ្ឋសភា និងជាអនុប្រធានកិត្តិយសនៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ លោកស្រី សៅ សុដាលីស ប្រធានកិត្តិយសនៃគណៈកម្មាធិការអនុសាខាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ លោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកកំពង់ស្វាយ និងក្រុមការងារថ្នាក់ឃុំ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប បានអញ្ជើញចែកសង្ក្រាន្តសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន៦០៧គ្រួសារ ស្ថិតនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ លោកស្រី ទត…

ប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាស្រុកស្ទោង ណែនាំគ្រប់គណៈកម្មាធិការ សាខា និងអនុសាខាគណបក្ស ត្រូវកសាង សមាជិកសមាជិកាឱ្យបានគ្រប់តាមផែនការដើម្បីឈ្នះភូមិបោះឆ្នោត:

(កំពង់ធំ): លោកសាយ គឹមឡម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង បានណែនាំគ្រប់គណៈកម្មាធិការ សាខា អនុសាខាគណបក្សប្រជាជនកម្ពុជាត្រូវកសាង សមាជិកសមាជិកាឱ្យបានគ្រប់តាមផែនការដើម្បីឈ្នះគ្រប់សមរភូមិបោះឆ្នោត លោកបានណែនាំដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គ «បណ្ដុះបណ្ដាលជំនាញការងារត្រួតពិនិត្យមន្ត្រីគណបក្សស្រុកស្ទោង » នៅស្នាក់កាគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង កាលពីរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។ លោកបានសង្កត់ធ្ងន់ថា ក្រោយពីវគ្គនេះត្រូវបានបញ្ចប់គណៈកម្មាធិការត្រួតពិនិត្យរបស់គណបក្សក៏ដូចជាគណៈកម្មាធិការនានានិងសកម្មភាពទាំងមូលរបស់គណបក្សប្រជាជនកម្ពុជាស្រុកស្ទោងកាន់តែមានភាពប្រសើរឡើងថែមទៀត ជាពិសេសការកសាងនូវសមាជិកសមាជិកាតាមអនុសាខានិងសាខានីមួយៗ។ ឆ្លៀតនៅក្នុងឱកាសនោះលោកសាយ គឹមឡម បានណែនាំដល់គ្រប់ប្រធានគណៈបក្សឃុំ និងសហការី ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពប្រជាពលករដែលបានធ្វើមាតុភូមិនិវត្តន៍ចូលមកក្នុងមូលដ្ឋានរបស់ខ្លួនក្នុងពេលថ្មីៗនេះ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីមានឱកាសបានសម្របសម្រួលជួយពួកគាត់ជាពិសេស ធ្វើការរាយការណ៍ជាប្រចាំ និងដើម្បីជួយរកការងារជូនពួកគាត់ផងដែរ។ bypsctvtrue

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសមេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដូចភ្លៀងរលឹម

(កំពង់ធំ)÷ ក្រុមការងារទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង ចុះបង្រ្កាបបទល្មើសជលផលនៅចំណុច:ស្ទឹងនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង កំពង់ធំ។ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ជាលទ្ធផលអនុវត្តបាន០២ករណី បានរុះរើបំផ្លាញ់ចោលឧបករណ៍នេសាទខុសច្បាបើនៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៦របាំងប្រវែង ៣០០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន០៤របាំង ប្រវែង៨០០ម៉ែត្រ ឡុក៨គ្រឿង លូ១៤មាត់ បង្គោលឈើចំនួន៤៥០ដើម លែងត្រីទំងន់៣០គីឡូក្រាម ចូលទន្លេវិញ។ លោកវីរៈសេនីយ៍ទោ ទិត ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤) បានរួមសហការជាមួយកម្លាំងរដ្ឋបាលជលផលប្រចាំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចចុងតាសោម ឃុំផាត់សណ្តាយ…

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ នឹងអាវកីឡា ពីឯកឧត្តម ឡាំង អូណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងអាវកីឡា ពីឯកឧត្តមឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ នៅក្នុងឱកាសនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឡាំង អូណា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ជូនចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលកំពុងត្រៀមខ្លួនក្នុងភារកិច្ចការពារបូរណភាពទឹកដី…