Category: ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្តីពីបញ្ហាការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានឡើងធ្វើបទអន្តរាគមន៍ស្តីពីលទ្ធផលនៃការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបាន​លើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ឧត្ដមសេនីយ៍ត្រី ពេជ ថាល់ ស្នងការរងនគរបាលខេត្ត ប្រធានក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារសន្តិសុខ…

អាជ្ញាធរខេត្តចំនួន៤ រៀបចំពិធីសំណេះសំណាលជាមួយសហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់ ដើម្បីពង្រឹងកិច្ចសហការ ក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍជីវភាពប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ សាលប្រជុំសាលាខេត្តព្រះវិហារ បានធ្វើជាម្ចាស់ផ្ទះរៀបចំពិធីសំណេះសំណាលជាមួយតំណាងសហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់ ចំនួន ២១ សហគមន៍ មកពីខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ…

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅការងារ ៤ ចំនុច ដល់កងកម្លាំង យកទៅអនុវត្តឱ្យទទួលប្រសិទ្ធភាពខ្ពស់

(កំពង់ធំ)÷ ព្រឹកថ្ងៃចន្ទទី ៤ ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានកងកម្លាំងចូលរួមចំនួន ៣៧០ នាក់ នៅស្នងការដ្ឋាននគរបាលខេត្ត ។ បន្ទាប់ពីពិធីគោរពទង់ជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានលើកឡើង អំពីស្នាដៃ គុណបំណាច់ របស់បងប្អូនកងកម្លាំង ដែលអនុវត្តសម្រេចបាន នាពេលកន្លងមក ជាពិសេសក្នុងបេសកកម្ម ការពារ…

អភិបាលខេត្តព្រះវិហារ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រំលែកទុក្ខគ្រួសារយោធិនពលីជីវិតការពារបូរណភាពទឹកដី

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំគណៈប្រតិភូ នាំយកអំណោយរបស់ ប៊ុន រ៉ានី ហ៊ុនសែន ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព អនុសេនីយ៍ឯក សុក ណាវុន ដែលបានពលីជីវិតក្នុងបេសកកម្មការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ ក្នុងបរិយាកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយ និងសាររំលែកទុក្ខដ៏ជ្រាលជ្រៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារសព ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវសេចក្តីសង្វេគយ៉ាងខ្លាំងចំពោះការបាត់បង់ អនុសេនីយ៍ឯក សុក…

អភិបាលស្រុកតាំងគោក ដឹកនាំមន្ត្រី និងប្រជាពលរដ្ឋ រៀបចំពិធីបុណ្យវិសាខបូជា នៅវត្តវត្តក្តីតាចិន

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ លោកគ្រូ​ អ្នកគ្រូ ព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្សជាច្រើនអង្គ/នាក់ រៀបចំពិធីបុណ្យវិសាខបូជានៅវត្តវត្តក្តីតាចិន ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា​ ជាបុណ្យសាសនាធំមួយក្នុងព្រះពុទ្ធសាសនា ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ពុទ្ធសាសនិកទូទាំងពិភពលោក បុណ្យនេះត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មីខែវិសាខ។ បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ…

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម

(កំពង់ធំ)÷រសៀលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីកងកម្លាំងប្រមាណ ៧០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ បន្ទាប់ពីផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាដោយអនុវត្តតាមផែនការ…

កម្លាំងជំនាញជម្រុះចុះកាប់បំផ្លាញចោលដំណាំស្រែឈូកដែលបានដាំដុះខុសច្បាប់នៅលើដីតំបន់៣ នៅ​ចំណុច​ខាងកើត​បឹងធំ ក្នុងឃុំផាត់សណ្ដាយ

(កំពង់ធំ)÷ ឧត្តម​នេនីយ៍ត្រី វ៉ា​ ចាន់​កុសល​ ប្រធាន​ទីបញ្ជាការ​ស្រាលប្រចាំឃុំផាត់សណ្ដាយ និង​លោក​អនុសេនីយ៍​ឯក​ ហែម​ ថន​ មេបញ្ជាការ​ដដ្ឋានតំបន់ប្រតិបត្តិការសិករងកំពង់ធំ​(យោធភូមិភាគទី៤)​ បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​បន្ត​លើការងារកាប់បំផ្លាញចោលដំណាំស្រែឈូកដែលបានដាំដុះខុសច្បាប់នៅលើដីតំបន់៣ នៅ​ចំណុច​ខាងកើត​បឹងធំនិយាមកាលេខ៤៥៤២.១៣៩៩០០៣ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ជាក់ស្ដែងកម្លាំងជំនាញចម្រុះនៅតែបន្តចុះដល់គោលដៅជា​លទ្ធផល​សម្រេច​អនុវត្ត​បាន កាប់បង្ហូរស្រែឈូកបាន១៥កន្លែងចូលបឹងធម្មជាតិ​ស្មើ៣០ហិចតា។ ក្រុម​ការងារ​នឹងចុះអនុវត្តបន្ត កម្លាំង​ចូលរួម​សរុប​ចចំនួន២១នាក់ កម្លាំង​សមត្ថកិច្ច​ជំនាញ​ជលផល០៣នាក់ កម្លាំង​បរិស្ថាន​និង​ឧទ្យានុរក្ស០៧នាក់ កម្លាំង​កង​រាជ​អាវុធហត្ថ​B06០១នាក់ កម្លាំង​នគរបាល​ចំនួន​០២នាក់ កម្លាំង​អន្តរាគមន៍ ពិសេស(យោធភូមិភាគទី៤)​ចំនួន​៨នាក់ មធ្យោបាយ​កាណូតម៉ាស៊ូតធន់ធំ១គ្រឿង។ និងប្រើប្រេងម៉ាស៊ូត០២កាន ស្មើ៦០លីត្រផងដែរ។ psctvtfue

អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋត្រូវបន្តពហិកាទំនិញប្រទេសសៀម

(កំពង់ធំ) ÷ លោកអភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋត្រូវបន្តពហិកាទំនិញប្រទេសសៀម លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងឧបត្ថម្ភស្បៀងដល់គ្រួសារកងទ័ព និងជនភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងភូមិប្រាសាទ ឃុំចំណាលើស្រុកស្ទោងខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា នៅពេលនេះស្ថានភាពនៅព្រំដែនខ្មែរសៀមមិនទាន់មានភាពប្រក្រតីនៅឡើយទេ ហេតុនេះហើយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តស្ដាប់និងជឿជាក់យុទ្ធសាស្ត្រនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងបូរណភាពទឹកដីនៃយើង។ ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានណែនាំបន្ថែមទៀតដល់បងប្អូនវីរៈកងទ័ពនិងគ្រួសារព្រមទាំង ជនភៀសសឹក ដែលកំពុងបន្តថ្នាក់នៅទីនេះ ត្រូវរស់នៅប្រកបដោយអនាម័យបីល្អនិងមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាភ្លៀងផ្គររន្ទះឬជំងឺឆ្លងផ្សេងៗជាពិសេសត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរពាក់ព័ន្ធឬទៅមណ្ឌលសុខភាព…

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរុញ រដ្ឋបាលខេត្តកំពង់ធំ បន្តស្រាវជ្រាវ (Online Scam) ពង្រឹងកិច្ចសហការ ត្រួតពិនិត្យទីតាំងសង្ស័យនិងបង្ក្រាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីពាក់ព័ន្ធ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរក្រុងស្រុកទាំង៩ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តម…

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិនិត្យរបៀបវារៈអាទិភាពសម្រាប់អភិវឌ្ឍជាតិ

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធជាច្រើន។ កិច្ចប្រជុំពេញអង្គនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ ក្នុងបរិបទនៃការកែលម្អប្រព័ន្ធគ្រប់គ្រងរដ្ឋ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយសាធារណៈឱ្យកាន់តែប្រសើរ។ ក្នុងចំណោមរបៀបវារៈសំខាន់ទាំង៥…

លោកជំទាវ យស ថានារី សមាជិករដ្ឋសភាថ្លែងថាសមរភូមិក្រោយត្រូវផ្សារភ្ជាប់ជាមួយនឹងសមរភូមិមុខជានិច្ច

(កំពង់ធំ)៖លោកជំទាវ យស ថានារី សមាជិករដ្ឋសភាបានលើកឡើងថាសមរភូមិក្រោយត្រូវផ្សារភ្ជាប់ជាមួយនឹងសមរភូមិមុខជានិច្ច។ លោកជំទាវបានថ្លែងដូចនេះក្នុងពិធីជួបសំណេះសំណាលនឹងចែកអំណោយជូនដល់គ្រួសារភៀសសឹក ស្នាក់នៅបណ្តោះអាសន្ន ១០០ គ្រួសារ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅសាលាស្រុក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ។ ពិធីនេះអមដំណើរដោយលោកជំទាវ សៀង លី និងលោកជំទាវ ហុក ផល្លី សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ មន្ត្រីរាជការជុំវិញស្រុកផងដែរ ។ លោកជំទាវមានប្រសាសន៍ថាវាពិតជាលំបាកណាស់សំរាប់បងប្អូនទាំងអស់គ្នា ក្នុងការរស់នៅឆ្ងាយពីផ្ទះសំបែងដោយសារការឈ្លានពានពីប្រទេសថៃទាំងកំរោលមកលើបូរណៈភាពទឹកដីរបស់យើងដែលធ្វើឲ្យរាជរដ្ឋាភិបាលត្រូវការឆ្លើយតបទាំងកំលាំង និងការទូតយ៉ាងមុះមុតដោយឈរលើគោលការណ៏គោរពទៅតាមច្បាប់អន្តរជាតិ។…

ឧត្តមសេនីយ៍ទោ សោម ស៊ុន គោរពដឹងគុណដល់វីរភាពកងយោធពលខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានថ្លែងនូវការគោរពដឹងគុណ ដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជននៃកងយោធពលខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី ដែលត្រូវបានរំលោភឃ្លានពានពីពួកចោរសៀម នឹងបានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប និងយោធិននៅគ្រប់បណ្ដាអង្គភាព ព្រមទាំងក្រុមគ្រួសារ ត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ ដែលប្រសាសន៍នេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពិសេស ផ្សព្វផ្សាយសភាពការណ៍ទូទៅ និងប្រគល់ភារកិច្ចជូនដល់កងកម្លាំងក្រោមឱវាទ នៅព្រឹកថ្ងៃទី៥ ខែមករា…

ស្នងការនគបាលខេត្តកំពង់ធំ៖ ការងារសប្បុរសធម៌ត្រូវធ្វើឱ្យដូចភ្លៀងរលឹម ដល់លំនៅឋានជនចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានលើកឡើងថា ការងារសប្បុរសធម៌ត្រូវធ្វើឱ្យដូចភ្លៀងរលឹម ដល់លំនៅឋានជនចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងឱកាសដែលលោកដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ ក្នុងឱ្យកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ថ្លែងថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា សង្គ្រាមឈ្លានពានរបស់ប្រទេសថៃបានធ្វើឱ្យកុមារជាច្រើនបាត់បង់ឱកាសសិក្សារៀនសូត្រ

(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា “សង្គ្រាមឈ្លានពានរបស់ប្រទេសថៃបានធ្វើឱ្យកុមារជាច្រើនបាត់បង់ឱកាសសិក្សារៀនសូត្រ” ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងសហការីអញ្ជើញជួបចំណេះសំណាលសួរសុខទុក្ខគ្រួសារជនភៀសសឹក និងគ្រួសារវីរៈកងទ័ពនៅស្រុកស្ទោង កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៦។ ឯកឧត្តមបានបានបន្ថែមថា សង្គ្រាមឈ្លានពាននេះ មិនត្រឹមតែធ្វើឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងនិងបាត់បង់ឱកាសសិក្សារៀនសូត្ររបស់កុមារនោះទេ គឺថែមទាំងបាត់បង់នូវឱកាសកសាងសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិផងដែរ ហើយថែមទាំងធ្វើមានការវិនាសព្រាត់ប្រាសក្រុមគ្រួសារ បាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ និងវីរៈកងទ័ពជាច្រើនថែមទៀត។ ទន្ទឹមនឹងនេះឯកឧត្តមបានអំពាវនាវដល់ជនភៀសសឹកគ្រប់រូបត្រូវបន្តអត់ធ្មត់សង្កត់ចិត្តស្នាក់នៅបណ្ដោះអាសន្ននៅក្នុងស្រុកស្ទោងបន្តទៀតរហូតដល់ពេលដែលមានការជូនដំណឹងពីអាជ្ញាធរមូលដ្ឋានឬរាជរដ្ឋាភិបាលក្នុងការឱ្យវិលត្រឡប់ទៅកាន់មូលដ្ឋានគេហដ្ឋានខ្លួនវិញប្រកបដោយសុខសុវត្ថិភាព ជាពិសេស មិនមានការគ្រោះថ្នាក់ជាយថាហេតុនៃគ្រាប់មីនឬយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ពីសង្គ្រាមនោះ។ ជាចុងបញ្ចប់ឯកឧត្តម ថោ ជេដ្ឋា…

អាជ្ញាធរសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន  ដឹកនាំធ្វើពលកម្មសម្អាតដើមដងផ្លូវដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន

(កំពង់ធំ)÷ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ក្រុងស្ទឹង សែន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពធ្វើពលកម្មសម្អាតដើមដងផ្លូវ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និងសោភ័ណភាពក្នុងមូលដ្ឋាន។ សកម្មភាពពលកម្មនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មេភូមិ ក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋគ្រប់វ័យ ដោយបានរួមគ្នាសម្អាតសំរាម កាប់ស្មៅ រើសថង់ប្លាស្ទិក សំរាម កាត់មែកឈើ និងរៀបចំដើមដងផ្លូវឲ្យមានភាពស្អាត រលូន និងមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។ លោកម៉ែន សេងវុធ ប្រធានភូមិក្រចាប់បានលើកឡើងថា សកម្មភាពពលកម្មសម្អាតតាមដងផ្លូវនេះមិនត្រឹមតែជួយបង្កើនសោភ័ណភាពទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្មារតីសហគមន៍ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាបរិស្ថាន…