លោកជំទាវ លំ គន្ធារី ដឹកនាំកិច្ចប្រជុំក្រុមការងារឆ្លើយតប ជាពហុកវិស័យ ចំពោះអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រ ក្នុងខេត្តកំពង់ធំ
(កំពង់ធំ)÷ ក្រសួងកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងមានការគាំទ្រតាមរយៈអង្គការUNWONEM បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារឆ្លើយតបជាពហុវស័យចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ កម្មវិធីក៏មានការអញ្ជើញចូលរួមពីលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ លោកស្រី ស៊ុន ម៉ូនិច អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី ប្រធានមន្ទីរជុំវិញខេត្ត អង្គការដៃគូរពាក់ព័ន្ធ អភិបាលរងស្រុក…
