Month: July 2025

លោកស្រី ឡេង សុឃីម និងមន្រ្តីសាខា បន្តចុះផ្សព្វផ្សាយស្ដីអំពី(រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ មានភាពធន និងអាកាសធាតុ) និងចុះដាក់ថ្នាំអាបេតជូនប្រជាពលរដ្ឋ នៅស្រុកប្រាសាទសំបូរ (កំពង់ធំ)÷សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តចុះផ្សព្វផ្សាយស្ដីអំពី(រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ) និងចុះដាក់ថ្នាំអាបេតជូនប្រជាពលរដ្ឋ ក្រោមការសម្របសម្រួលរបស់លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ មន្ត្រីក្រុមប្រតិបត្តិ លោក ម៉ៃ វុន មន្ត្រីអនុសាខា មណ្ឌលសុខភាព និងប្រជាពលរដ្ឋចំនួន៥៥នាក់ ពិធីនេះប្រារព្ធនៅបរិវេណសាលាបឋមសិក្សាសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤…

ឯកឧត្តមបណ្ឌិត ជីវ កេង និងលោកជំទាវ ឆាយ ស៉ីណា បានអញ្ជើញប្រគេនទៀនព្រះវស្សា បច្ច័យមួយចំនួន និងទេយ្យទាន ដល់ព្រះសង្ឃចំនួន១០វត្ត នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)

(កំពង់ធំ)÷ ថ្ងៃអាទិត្យ ១៣រោច ខែអាសាឍ​ ឆ្នាំ​ម្សាញ់​ សប្តស័ក ព.ស២៥៦៩​ ​ ត្រូវ​ននឹងថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា ព្រមទាំងបុត្រ និងចៅ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ព្រមទាំងក្រុមការងារបានដឹកនាំសហការី បាននាំយកទានព្រះវស្សា បច្ច័យ និងទេយ្យទាន​ ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​ចំនួន១០វត្ត គឺក្រុងស្ទឹងសែន…

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​មាន​ប្រសាសន៍​ថា​ ទោះ​បី​មមាញឹក​ក្នុង​ភារកិច្ច​ស្នូល​ តែ​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ ក្នុង​រដូវ​បិទ​នេសាទ​ ត្រូវតែ​អនុវត្ត​ឲ្យបាន​មុឺងម៉ាត់​ និង​មាន​ប្រសិទ្ធភាព​ តាម​បទ​បញ្ជា​របស់​ប្រមុខរាជ​រាជរដ្ឋាភិបាល​

(ខេត្តកំពង់ធំ)៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា​ ទោះបីជាបច្ចុប្បន្នកងកម្លាំង​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ កំពុងមមាញឹកក្នុងភារកិច្ចស្នូលយ៉ាងណាក្តី​ តែការបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនអាចបោះបង់ចោលបានឡើយ។ ទាំងការបង្ក្រាបបទល្មើសព្រៃឈើ និងការបង្ក្រាបបទល្មើសនេសាទ​ ពិសេស​ក្នុងរដូវហាមឃាត់​សម្រាប់​ឱកាស​ត្រី​ពងកូន​ ដែលជនល្មើសមួយចំនួននៅតែលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ ប្រសាសន៍នេះត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ក្រេីនរំលឹក​ និងដាក់បទបញ្ជាបន្ថែមដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងសហករជាមួយកម្លាំងចម្រុះ​ បំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៥។ ឧត្តមសេនីយ៍ទោ សោម…

ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងភារកិច្ចកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសព្រៃឈើ ចំនួន៤គោលដៅ នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រកាសកែសម្រួលសមាសភាពមួយចំនួន និងពង្រឹងភារកិច្ចកងកម្លាំងចម្រុះ ប្រចាំការ ការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៤ ទីបញ្ជាការស្រាលគឺ​ តំបន់​អូរសោម​ តំបន់​អូរឃ្មង​ តំបន់​សុចិត្រ​ និង​តំបន់​កែង​បឹង​ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ…

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បបប្រគល់ថវិកាធានារ៉ាប់រងសង្គមចំនួនជាង​១៥០​ លានរៀល​ របស់រាជរដ្ឋាភិបាល​តាមរយៈសាខាមូលនិធិជាតិជំនួយសង្គមខេត្ត្តកំពង់ធំ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន​១០គ្រួសារ  និង​ឧបត្ថម្ភ​អំណោយ​មនុស្សធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ជូន​អតីត​យយុទ្ធនៅខេត្ត​កំពង់​ធំ​

(ខេត្តកំពង់ធំ)៖ នៅរសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ថវិកាធានារ៉ាប់រងសង្គម ចំនួន១៥០ ,​ ២៩៧,​ ៩៦០​ រៀល របស់​រាជរដ្ឋា ភិបាល​ នៃព្រះរាជាណាចក្រកម្ពុជា​ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១០ គ្រួសារ ដែល​អញ្ជើញ​មក​ពី​តាម​បណ្ដា​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់ធំ​ និង​អតីត​យុទ្ឋជន​ ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ចំនួន​ ១៥​ គ្រួសារ​ ដែល​បាន​អញ្ជើញ​មកពី​ស្រុក​សណ្តាន់​ ដែល​ពិធីនេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពីលោក​ស្រី កែវ…

អភិបាលរងស្រុកស្ទោង បានចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅកម្រងអង់ឃ្លាំ ជាអំណោយរបស់អង្គការកូហ្វាពប្រចាំនៅខេត្តកំពង់ធំ

(កំពង់ធំ)÷លោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង លោក យឹម ប៊ុនថេង នាយកអង្គការកូហ្វាពប្រចាំនៅខេត្តកំពង់ធំ លោក ញង កងប្រធានកម្រងអង្គឃ្លាំ ក្រុមការងារថ្នាក់ឃុំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបានចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅកម្រងអង់ឃ្លាំ ជាអំណោយរបស់អង្គការកូហ្វាពប្រចាំនៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះលោក ព្រំ ឆដា អភិបាលរងស្រុកស្ទោងបានលើកឡើងថា តម្លៃនៃការសិក្សាគឺជាកត្តាមួយដែលជំរុញឱ្យសិស្សានុសិស្សសម្រេចនូវគោលដៅរបស់ខ្លួន ពិសេសគឺមានការបង្រៀនពីលោកគ្រូអ្នកគ្រូ និងឪពុកម្ដាយ ដើម្បីឱ្យពួកគាត់ទទួលបាននូវចំណេះដឹង ជំនាញពិតប្រាកដ និងបទពិសោធន៍នៅក្នុងជីវិតប្រកបដោយភាពជោគជ័យ។ ដូច្នេះសូមក្មួយៗត្រូវតែខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ…

ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ការព្យាបាលជំងឺជូនពលរដ្ឋដោយឥតថ្លៃគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខភាពពលរដ្ឋគ្រប់មូលដ្ឋាន

(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ការព្យាបាលជំងឺជូនពលរដ្ឋដោយឥតថ្លៃគឺជាការយកចិត្តទុកដាក់ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់សុខភាពសាធារណៈនិងសុខភាពពលរដ្ឋគ្រប់មូលដ្ឋាន: ឯកឧត្តមបានលើកឡើងដូច្នេះនៅ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិនិងអន្តរជាតិចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកស្ទោង ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមសង្កត់ធ្ងន់ថា ការព្យាបាលជំងឺនៅក្នុងឱកាសនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រក៏ដូចជាការចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះឯកឧត្តមបានកោតសរសើរនិងថ្លែងអំណរគុណជាអនេកដល់អាជ្ញាធរស្រុកស្ទោងដែលបានជួយសម្របសម្រួលឱ្យប្រជាពលរដ្ឋបានមកទទួលការ ពិនិត្យ ព្យាបាលនិងទទួលថ្នាំ ពីក្រុមគ្រូពេទ្យនៅក្នុងឱកាសនេះ និងក្រុមការងារព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការព្យាបាលជំងឺជូនពលរដ្ឋនៅក្នុងឱកាសនេះ ដែលថែមទាំងលើកកម្ពស់សុខុមាលភាពប្រជាជននិងអាហារូបត្ថម្ភព្រមទាំងជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋានស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះការពិនិត្យព្យាបាលនៅក្នុងឱកាសនេះគឺជាការ រួមចំណែកយ៉ាងធំធេងក្នុងការបង្ខិតសេវាសុខាភិបាលឱ្យបានកៀកដល់ជណ្តើរផ្ទះប្រជាពលរដ្ឋជាពិសេសការចូលរួមចំណែកដ៏ធំធេង របស់ក្រុមគ្រូពេទ្យស្មោះចិត្តជួយព្យាបាលជំងឺដោយឥតគិតថ្លៃដែលពោរពេញដោយស្នាមញញឹមនិងការជឿទុកចិត្តចេញពីក្រៅបេះដូងនិងជាគំរូបរបស់សង្គមជាតិ។ ជាចុងបញ្ចប់ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលក៏ដូចជាអ្នកដែលបានមកទទួលសេវាព្យាបាលនៅក្នុងការនេះសូមបន្តថែរក្សាសុខភាពឱបានល្អព្រមទាំងរស់នៅប្រកបដោយអនាម័យខ្ជាប់ខ្ជួន ជាតិពិសេសត្រូវផ្តល់ប្រឹក្សាយោបល់ឱ្យត្រូវនឹងអាការៈជំងឺជូនគ្រូពេទ្យដើម្បីគ្រូពេទ្យវិនិច្ឆ័យព្យាបាលនិងផ្ដល់ថ្នាំជូនឱ្យបានឆាប់ជាសះស្បើយត្រឡប់ទៅផ្ទះវិញ។ សូមបញ្ជាក់ថា ការពិនិត្យព្យាបាលនៅក្នុងឱកាសនេះគឺមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី…

ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ប្តេជ្ញាចិត្ត កសាងពង្រីកសមាជិកបក្សឲ្យបាន៨៥% នៃចំនួនប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោត

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំជីវភាពបក្សប្រចាំខែមិថុនា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សថ្នាក់ខេត្ត ស្រុក ចុះមូលដ្ឋានឃុំ រូមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ និងសកម្មជនយុវជនគណបក្សឃុំ ភូមិ ចូលរួមតាមការអញ្ជើញផងដែរ។ លោក លន់ យេន ប្រធានគណបក្សឃុំ បានឡើងរាយការណ៍អំពីលទ្ធផលការងារដែលសាខាបក្សភូមិ…

ការបិទឡូនេសាទនៅតំបន់ហាមឃាត់ ក្នុងការការពារត្រីឱ្យបានគង់វង្ស នៅរដូវត្រីពងកូន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤)សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុក ស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច បាកដាវ UTM ៤៨P(៤១៥១៧០-១៤០៩៣២៣) ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៥។ ជាមួយគ្នានៅផងដែរកម្លាំងជំនាញចម្រុះចុះបង្រ្កាបបទល្មើសបឹងនៅសាបនៅឃុំពាមបាងបាបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន÷ លទ្ធផលអនុវត្តបាន(០១…

គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំជាប្រចាំផ្លូវចំនួន ០៤ខ្សែ ដោយក្រាលកៅស៊ូ  (DBST) មានប្រវែងសរុប ១១៦.៥៨០ ម៉ែត្រ ក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៥ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ និងឯកឧត្តម លឹម អ៊ីវ អនុរដ្ឋលេខាធិការ តំណាងគ.ត.វ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…

លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្ន បានប្រគល់ចង្ក្រានសន្សំសំចៃថាមពល និងសារុងជូនប្រជាពលរដ្ឋ៦១៦គ្រួសារ នៅឃុំនីពេជ ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

(កំពង់ធំ)÷ លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ លោកជំទាវ លំ គន្ធារី ប្រធានប្រតិបត្តិ នៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវសមាជិកកិត្តិយស ប្រធានមន្ទីរជុំវិញខេត្ត លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ កងកម្លាំងទាំង៣ ក្រុមការងារថ្នាក់ស្រុក/ឃុំ និងប្រជាពលរដ្ឋជាច្រើនរូប បានចែកចង្ក្រានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន៦១៦គ្រួសារ មកពីភូមិដូនឈូក ភូមិនីពេជ(ក) និងភូមិនីពេជ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ…

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងភរិយា បានដឹកនាំសហការី និងក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តបាននាំយកទានព្រះវស្សា បច្ច័យ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន ២វត្ត គឺវត្តសិរីពោធិវន័្ត ហៅវត្តស្រែវាលខាងលិច និងវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តស្រែវាលខាងកើត ឃុំដងកាំបិតស្រុកសណ្ដាន់…

លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបអនុស្សារីយ៍លើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(ខេត្តកំពង់ធំ)៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងវិធីបើកការដ្ឋានសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ដកំពង់ធំ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួចមក នារសៀលថ្ងៃដដែលនេះដែរ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបអនុស្សារីយ៍លើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្ស ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំស្នាក់ការគណបក្ស ស្រុកប្រាសាទបល្ល័ង្ក ដោយបានការចូលរួម ពីសមាជិក សមាជិកាគណបក្សខេត្ត-ស្រុក-ឃុំចំនួន៦៥០នាក់។ ចំពោះពិធីរំលឹកខួបបង្កើតគណបក្ស លោកអ្នកឧកញ៉ា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋច្រើនណាស់ ដោយសារសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជីវិតប្រជាពលរដ្ឋកម្ពុជាជាធំ  

(កំពង់ធំ)÷សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋច្រើនណាស់ ដោយសារតែសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលចាត់ទុកជីវិតជីវិតប្រជាពលរដ្ឋកម្ពុជាជាធំ និងសំខាន់។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចធិបតី បានកត់សម្គាល់ថា គណបក្សប្រជាជនបានជួយជីវិតប្រជាជនច្រើនណាស់ ក្នុងនោះមានបីដំណាក់កាស គឺទី១. ជួយសង្រ្គោះជីវិតប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ដែលបើគ្មានចលនាផ្តួលរលំខ្មែរក្រហម…

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្ដារស្ទឹងស្លាប់ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដែលសម្រេចបាន

ប្រមាណ៧៥% (កំពង់ធំ)÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារស្ទឹងស្លាប់ នៃគម្រោងអភិវឌ្ឍសំណង់ស្ទាក់ទឹកកំពង់គោ ក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ។ ឯកឧត្តម…