Month: July 2025

ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការអានសៀវភៅរាល់ថ្ងៃ គឺជាការដាក់ជីសម្រាប់ខួក្បាល

(កំពង់ធំ)៖ ឯកឧត្តម ហង្ស ច័ន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ការអានសៀវភៅរាល់ថ្ងៃ គឺជាការដាក់ជីសម្រាប់ខួក្បាល ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅសីលរតនៈ ជាធម្មទានដ៏ថ្លៃថ្លារបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជូនដល់លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ថ្ងៃទី០២ ខែកក្កដា…

កម្មវិធីសម្ពោធវគ្គបណ្តុះបណ្តាល៖ លើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងជំរុញការលក់តាមទីផ្សារឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ បានរៀបចំកម្មវិធីសម្ពោធវគ្គបណ្តុះ បណ្តាលកសាងសមត្ថភាពសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ វគ្គនេះផ្តោតលើអក្ខរកម្មហិរញ្ញវត្ថុ និងការលើកកម្ពស់ការលក់តាមទីផ្សារឌីជីថល ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងចែក រំលែកព័ត៌មានជាមួយអ្នកចូលរួមនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការត្រៀមខ្លួន និងការលើកទឹកចិត្តដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាល។ កម្មវិធីនេះមានការចូលរួមពីនាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ (SDF) ក្រុម ហ៊ុនហ្គ្រោល៤ហ្គ្រោស (G4G) លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ និងប្រធាន-អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តទាំង៥ អភិបាលរងស្រុកស្ទោង តំណាងលោកអភិបាលស្រុកស្ទោង លោកមេឃុំចំណារលើ…

អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត នៅខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការទឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៣២​ គ្រួសារ​ ដែលបានអញ្ជើញមកពីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ…