Month: July 2025

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងសុំសេចក្តីសុខ ដល់អស់ទេវតា និងវត្ថុសក្កិសិទ្ធិក្នុងខេត្តកំពង់ធំ ចំនួន៦ទីតាំង សូមប្រទានពរជ័យដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានសុខភាពល្អបរិបូរណ៍ យកឈ្នះគ្រប់មារសត្រូវ

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំធ្វើពិធីបួងសួងដល់អស់ទេវតា និងវត្ថុសក្កិសិទ្ធិក្នុងខេត្តកំពង់ធំ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទានពរជ័យដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់មារសត្រូវ និងសមរភូមិ។ យើងទាំងអស់គ្នាមានជំនឿជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ជឿជាក់លើសម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយបានដោយជោគជ័យ ហើយកម្ពុជាត្រៀមកំដរគ្រប់សេណារីយ៉ូទាំងអស់ ដែលថៃលេង មិនថាសមរភូមិការទូត សមរភូមិច្បាប់…

កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំដោយឥតគិតថ្លៃ ដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ

(កំពង់ធំ)៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជំទាវសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យមើលដំណើរការព្យាបាលក្នុងកម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងបានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលបានមកទទួលការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានោះដែល ឯកឧត្តម នួន ផារ័ត្ន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះក្ដាប់សភាពការណ៍ទូទៅ នៅក្នុងមូលដ្ឋានខេត្តកំពង់ធំមក

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះក្ដាប់សភាពការណ៍ទូទៅនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន និងមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាអនុប្រធាន និងសមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំរួចមក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍លើកឡើងថា ការចុះក្ដាប់សភាពការណ៍នៅមូលដ្ឋាននាពេលនេះ គឺអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន…

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបដំណាំស្រូវបារាយណ៍តាំងគោក នៅខេត្តកំពង់ធំ

(កំពង់ធំ)÷ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានអញ្ជេីញចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបដំណាំស្រូវបារាយណ៍តាំងគោក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បន្ទាប់ពីចុះពិនិត្យចប់សព្វគ្រប់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសេីរនូវការខិតខំប្រឹងប្រែងរបស់សហគមន៍ និងបានផ្សារភ្ជាប់ជាមួយវិស័យឯកជនត្រៀមប្រមូលទិញស្រូវសែនក្រអូប០១ និងស្រង៉ែស្រាល ដែលមានតម្រូវការទីផ្សារ។ សហគមន៍ខាងលេីផ្ទាល់គ្រោងនឹងចាប់ផ្តេីមរដូវដាំដុះថ្មីលេីផ្ទៃដី ៥០០០ហិកតា មកពី ១៧៨គ្រួសារ ដែលបានចូលជាសមាជិកសហគមន៍ជាបន្តបន្ទាប់។ ជាមួយនឹងការគាំទ្រទុនផលិតកម្ម បច្ចេកទេស និងទីផ្សាររួចជាស្រេចតាមរយៈយន្តការសហគមន៍កសិកម្មទំនេីប ឯកឧត្តមរដ្ឋមន្រ្តី…

កូនត្រីចម្រុះដែលប្រជានេសាទដាក់ឧបករណ៍ខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានប្រលែងចូលទន្លេវិញ

(កំពង់ធំ)÷ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក ភិន សុភា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ បានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចខាងលិចភូមិទួលតាមុំ សានស្រី ដៃវែង បឹងផ្ទោល និងអូលួ ស្ថិតក្នុងភូមិសាស្រ្តឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០២ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ ១.របាំងសាច់អួនក្រឡាញឹកចំនួន០៣របាំងប្រវែង២១៣ម៉ែត្រ ឡុក០៣គ្រឿង លបលូ០៦មាត់។ ២.របាំងស្បៃមុងចំនួន០១របាំងប្រវែង៥៧ម៉ែត្រ ឡុក០១គ្រឿង លបលូ០១មាត់ បង្គោល១៥៣ដើម ហើយបានចាក់លែងត្រីចម្រុះទំងន់១០គីឡូក្រាមចូលទន្លេវិញ។ ចំណែកឯលោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម…

លោកជំទាវ លំ គន្ធារី បានដាក់គោលកាណ៍៤ចំណុច ឱ្យមន្ទីរ/អង្គភាពជំនាញ អនុវត្តសកម្មភាពការងារគណនេយ្យភាពសង្គម មានប្រសិទ្ឋភាព ជូនដល់ប្រជាពលរដ្

ឋ (កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ស្ដីពីការអនុវត្តសកម្មភាពការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ លោកជំទាវអភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចាប់ពីថ្នាក់ខេត្តរហូត ដល់ថ្នាក់មូលដ្ឋាន ឃុំ-សង្កាត់ រួមទាំងអង្គការសង្គមស៊ីវិល ដែលបានរួមគ្នាយ៉ាងសកម្មក្នុង ការជំរុញយន្តការនេះឱ្យដំណើរការទៅមុខ។ ជាក់ស្តែងក្នុងឆមាសទី១កន្លងមក យើងសង្កេតឃើញមានលទ្ធផលជាវិជ្ជមានមួយចំនួន៖ -ការយល់ដឹងរបស់ប្រជាពលរដ្ឋ៖ ប្រជាពលរដ្ឋនៅតាមសហគមន៍គោលដៅមួយចំនួន បានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិរបស់ពួកគាត់ក្នុងការទទួលបានសេវាសាធារណៈ ប្រកបដោយគុណភាព ដូចជាសេវាអប់រំ សុខាភិបាល…

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ ផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( អនឡាញស្គែម) និង​ពង្រឹង​តួនាទី​ភារកិច្ច​ របស់​កង​យោធពលខេមរភូមិន្ទ​ ក្នុង​សភាព​ការណ៍​ថ្មី​ 

(ខេត្តកំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានរៀបចំកម្មវិធីផ្សព្វផ្សាយ បទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល កម្ពុជា ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គែម) និង​ពង្រឹង​តួនាទី​ភារកិច្ច​របស់​កងយោធពលខេមរភូមិន្ទ​ក្នង​សភាពការណ៍​ថ្មី​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងកម្មពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមផងដែរ។ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ…

ឯកឧត្តម ចាន់ យុត្ថា ឧបត្ថម្ភថវិកាសម្រាប់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៃវិទ្យល័យ ជា ស៊ីម ប្រឡាយ

(កំពង់ធំ)÷ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្តដល់យុវសិស្សជាបេក្ខជនដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៃវិទ្យាល័យជាស៊ីមប្រឡាយ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំនេះ។ ក្នុងឱកាសនោះដែរឯកឧត្តម បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ វិស័យអប់រំជាពិសេសសិស្សានុសិស្សគ្រប់ ភូមិសិក្សាក៏ដូចជាពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទាំង ស្រុកស្ទោងទាំងមូលជាពិសេសឯកឧត្តមបានកសាងនូវប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍស្រុកស្ទោងសព្វថ្ងៃនេះ។ ជាមួយគ្នានេះឯកឧត្តមបានកោតសរសើរខ្ពស់ដល់លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនបេក្ខជននិងសិស្សានុសិស្សអស់ពីលទ្ធភាពក្នុងការត្រៀមប្រឡងក្នុងពេលខ្លីខាងមុខនិងបានណែនាំដល់បេក្ខជនត្រៀមប្រឡងត្រូវប្រើប្រាស់ពេលវេលាដែលនៅេសសសល់ទាំងប៉ុន្មានឱ្យអស់ពីលទ្ធភាពនិងជូនពរបេក្ខជនគ្រប់រូបសូមទទួលបាននូវលទ្ធផលនិងនិទ្ទេសល្អគ្រប់ៗគ្នា។ សូមបញ្ជាក់ថា…

ស្នងការនគរបាលខេត្តកំពង់ធំ ផ្សព្វផ្សាយបទបញ្ជា របស់់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងយកទៅអនុវត្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ 

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដល់កងកម្លាំងប្រមាណជិត ៣០០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលមានអង់ឯកភាព សាមគ្គីភាព ឈានទៅសម្រេចបានស្នាដៃ សមិទ្ធផលនានា ជាបន្តបន្ទាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ។ លោកឧត្តមសេនីយ៍ទោ…

ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ជំរុញដល់មន្ត្រីជំនាញចម្រុះ បន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដែលប្រជានេសាទមួយចំនួន ប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

(កំពង់ធំ)÷ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវរសេនីយ៍ទោ ស៊ុន ណារិន ប្រធានទីបញ្ជការស្រាលយោធភូមិភាគទី៤តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលប្រចាំឃុំផាត់សណ្ដាយ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមជំនាញបានទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន០៤របាំងរបាំងប្រវែង៤០០ម៉ែត្រ បង្គោលចំនួន២០០ដើម សាច់ឡុកចំនួន៨គ្រឿង លបលូចំនួន៨មាត់ ចាក់ព្រលែងកូនស្រីចម្រុះចំនួន៥គីឡូក្រាម ចូលទន្លេវិញ។ ជាមួយគ្នានេះផងដែរលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង…

អង្គការហែឡែន ខែលល័រអន្តរជាតិ ប្រចាំខេត្តកំពង់ធំ បន្តសកម្មភាពរៀបចំពិព័ណ៌ ស្ដីពីអាហារសុខភាព នៅតាមគ្រឹះស្ថានសិក្សាចំនួន០៧សាលា ក្នុងស្រុកស្ទោង             

(កំពង់ធំ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ អង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl)ប្រចាំខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) បានបន្តសកម្មភាពរបស់ខ្លួនក្នុងការរៀបចំពិព័ណ៌ ស្ដីពីអាហារសុខភាព នៅតាមសាលារៀនគោលដៅចំនួន០៧ក្នុងស្រុកស្ទោង ដែលមានអ្នកចូលរួមសរុបប្រមាណ២,៥៦០នាក់។ ថ្លែងក្នុងពិធីតាំងពិព័ណ៌អាហារនេះ លោកប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) បានលើកឡើងថា នេះជាសកម្មភាពតាំងពិព័ណ៌អាហារលើកទី២ នៃការអនុវត្តគម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា តាមគ្រឹះស្ថានសិក្សា របស់អង្គការហេឡែន ខេលល័រ អន្តរជាតិ (Helen…

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លើកទឹកចិត្ត ឱ្យមន្ត្រីមន្ទីរព័តមាពង្រឹងសមត្ថភាព និងគ្រប់គ្រងសាធារណៈមតិឱ្យបាន ដើម្បីបង្ហាញពីសក្តានុពលរបស់មន្ទីរព័ត៌មាន

(កំពង់ធំ)៖ ឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកការងារ គ្រប់គ្រងវិស័យព័ត៌មានក្នុងខេត្តកំពង់ធំ លើកទឹកចិត្ត ឱ្យមន្ត្រីមន្ទីរព័តមាន ពង្រឹងសមត្ថភាពសរសេរព័ត៌មាន និងគ្រប់គ្រងសាធារណៈមតិឱ្យបាន ដើម្បីបង្ហាញពីសក្តានុពលរបស់មន្ទីរ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ព្រឹកថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនោះក៏មានអញ្ចើញចូលរួមពីលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងលោក លោកស្រី ជាមន្ត្រីរាជការនៃមន្ទីរព័ត៌មានផងដែរ។ ជាមួយគ្នានោះលោកស្រី ង៉ែត ណារីន…

ឯកឧត្តម នួន ផារ័ត្ន បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុកឃុំសង្កាត់ និងមន្ទីរពាក់ព័ន្ធ រួមគ្នាអនុវត្តបទបញ្ជារបស់សម្ដេចមហាបវរធិបតី ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក និងមន្ទីរដែលពាក់ព័ន្ធ រួមគ្នាអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រឹងប្រែងអស់ពីសមត្ថភាព លទ្ធភាព និងមានភាពស្មោះត្រង់ ដោយត្រូវទប់ស្កាត់ មិនឱ្យកើតមានទីតាំងប្រើប្រាស់ដើម្បីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាដាច់ខាត។ ការដាក់បទបញ្ជានេះ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពបើកទូលាយ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងអនឡាញ ពីឯកឧត្តមស្នងការនគរបាលខេត្ត…

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្តេជ្ញាចិត្តចូលរួមសហការក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ជាក់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីលទ្ធផលបង្ក្រាបបទល្មើសនេសាទរយៈពេល ៤៥ថ្ងៃ នៃពាក់កណ្ដាលរដូវបិទនេសាទនៅខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងដាក់ចេញនៅទិសដៅអនុវត្តបន្តនៅសាលាខេត្ត ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានក្រុមលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា និងបំពេញបន្ថែម។ ឧត្តមសេនីយ៍ទោ…

មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ នៅតែបន្តចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របីបាន១៥០ក្បាល ជូនប្រជាកសិករនៅស្រុកតាំងគោក

(កំពង់ធំ)÷ លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ភ្នាក់ងារសុខសត្វភូមិ ដោយមានកិច្ចសហការពីលោកអភិបាលរង នៃគណៈអភិបាលស្រុកតាំងគោក មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកតាំងគោក និងមន្ត្រីកសិកម្មឃុំ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិថ្មអណ្តែត ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ លោក ចាន់ បញ្ញាវ័ន្ដ…