អង្គការហែឡែន ខែលល័រអន្តរជាតិ ប្រចាំខេត្តកំពង់ធំ បន្តសកម្មភាពរៀបចំពិព័ណ៌ ស្ដីពីអាហារសុខភាព នៅតាមគ្រឹះស្ថានសិក្សាចំនួន០៧សាលា ក្នុងស្រុកស្ទោង
(កំពង់ធំ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ អង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl)ប្រចាំខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) បានបន្តសកម្មភាពរបស់ខ្លួនក្នុងការរៀបចំពិព័ណ៌ ស្ដីពីអាហារសុខភាព នៅតាមសាលារៀនគោលដៅចំនួន០៧ក្នុងស្រុកស្ទោង ដែលមានអ្នកចូលរួមសរុបប្រមាណ២,៥៦០នាក់។ ថ្លែងក្នុងពិធីតាំងពិព័ណ៌អាហារនេះ លោកប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) បានលើកឡើងថា នេះជាសកម្មភាពតាំងពិព័ណ៌អាហារលើកទី២ នៃការអនុវត្តគម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា តាមគ្រឹះស្ថានសិក្សា របស់អង្គការហេឡែន ខេលល័រ អន្តរជាតិ (Helen…
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លើកទឹកចិត្ត ឱ្យមន្ត្រីមន្ទីរព័តមាពង្រឹងសមត្ថភាព និងគ្រប់គ្រងសាធារណៈមតិឱ្យបាន ដើម្បីបង្ហាញពីសក្តានុពលរបស់មន្ទីរព័ត៌មាន
(កំពង់ធំ)៖ ឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកការងារ គ្រប់គ្រងវិស័យព័ត៌មានក្នុងខេត្តកំពង់ធំ លើកទឹកចិត្ត ឱ្យមន្ត្រីមន្ទីរព័តមាន ពង្រឹងសមត្ថភាពសរសេរព័ត៌មាន និងគ្រប់គ្រងសាធារណៈមតិឱ្យបាន ដើម្បីបង្ហាញពីសក្តានុពលរបស់មន្ទីរ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ព្រឹកថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនោះក៏មានអញ្ចើញចូលរួមពីលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងលោក លោកស្រី ជាមន្ត្រីរាជការនៃមន្ទីរព័ត៌មានផងដែរ។ ជាមួយគ្នានោះលោកស្រី ង៉ែត ណារីន…
ឯកឧត្តម នួន ផារ័ត្ន បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុកឃុំសង្កាត់ និងមន្ទីរពាក់ព័ន្ធ រួមគ្នាអនុវត្តបទបញ្ជារបស់សម្ដេចមហាបវរធិបតី ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក និងមន្ទីរដែលពាក់ព័ន្ធ រួមគ្នាអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រឹងប្រែងអស់ពីសមត្ថភាព លទ្ធភាព និងមានភាពស្មោះត្រង់ ដោយត្រូវទប់ស្កាត់ មិនឱ្យកើតមានទីតាំងប្រើប្រាស់ដើម្បីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាដាច់ខាត។ ការដាក់បទបញ្ជានេះ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពបើកទូលាយ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងអនឡាញ ពីឯកឧត្តមស្នងការនគរបាលខេត្ត…
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្តេជ្ញាចិត្តចូលរួមសហការក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ជាក់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីលទ្ធផលបង្ក្រាបបទល្មើសនេសាទរយៈពេល ៤៥ថ្ងៃ នៃពាក់កណ្ដាលរដូវបិទនេសាទនៅខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងដាក់ចេញនៅទិសដៅអនុវត្តបន្តនៅសាលាខេត្ត ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានក្រុមលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា និងបំពេញបន្ថែម។ ឧត្តមសេនីយ៍ទោ…
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ នៅតែបន្តចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របីបាន១៥០ក្បាល ជូនប្រជាកសិករនៅស្រុកតាំងគោក
(កំពង់ធំ)÷ លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ភ្នាក់ងារសុខសត្វភូមិ ដោយមានកិច្ចសហការពីលោកអភិបាលរង នៃគណៈអភិបាលស្រុកតាំងគោក មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកតាំងគោក និងមន្ត្រីកសិកម្មឃុំ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកគោក្របី នៅភូមិថ្មអណ្តែត ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ លោក ចាន់ បញ្ញាវ័ន្ដ…
លោកស្រី ឡេង សុឃីម និងមន្រ្តីសាខា បន្តចុះផ្សព្វផ្សាយស្ដីអំពី(រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ មានភាពធន និងអាកាសធាតុ) និងចុះដាក់ថ្នាំអាបេតជូនប្រជាពលរដ្ឋ នៅស្រុកប្រាសាទសំបូរ (កំពង់ធំ)÷សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តចុះផ្សព្វផ្សាយស្ដីអំពី(រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ) និងចុះដាក់ថ្នាំអាបេតជូនប្រជាពលរដ្ឋ ក្រោមការសម្របសម្រួលរបស់លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ មន្ត្រីក្រុមប្រតិបត្តិ លោក ម៉ៃ វុន មន្ត្រីអនុសាខា មណ្ឌលសុខភាព និងប្រជាពលរដ្ឋចំនួន៥៥នាក់ ពិធីនេះប្រារព្ធនៅបរិវេណសាលាបឋមសិក្សាសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤…
ឯកឧត្តមបណ្ឌិត ជីវ កេង និងលោកជំទាវ ឆាយ ស៉ីណា បានអញ្ជើញប្រគេនទៀនព្រះវស្សា បច្ច័យមួយចំនួន និងទេយ្យទាន ដល់ព្រះសង្ឃចំនួន១០វត្ត នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
(កំពង់ធំ)÷ ថ្ងៃអាទិត្យ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវននឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា ព្រមទាំងបុត្រ និងចៅ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ព្រមទាំងក្រុមការងារបានដឹកនាំសហការី បាននាំយកទានព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១០វត្ត គឺក្រុងស្ទឹងសែន…
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ទោះបីមមាញឹកក្នុងភារកិច្ចស្នូល តែការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ ត្រូវតែអនុវត្តឲ្យបានមុឺងម៉ាត់ និងមានប្រសិទ្ធភាព តាមបទបញ្ជារបស់ប្រមុខរាជរាជរដ្ឋាភិបាល
(ខេត្តកំពង់ធំ)៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ទោះបីជាបច្ចុប្បន្នកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កំពុងមមាញឹកក្នុងភារកិច្ចស្នូលយ៉ាងណាក្តី តែការបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនអាចបោះបង់ចោលបានឡើយ។ ទាំងការបង្ក្រាបបទល្មើសព្រៃឈើ និងការបង្ក្រាបបទល្មើសនេសាទ ពិសេសក្នុងរដូវហាមឃាត់សម្រាប់ឱកាសត្រីពងកូន ដែលជនល្មើសមួយចំនួននៅតែលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ ប្រសាសន៍នេះត្រូវបានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រេីនរំលឹក និងដាក់បទបញ្ជាបន្ថែមដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងសហករជាមួយកម្លាំងចម្រុះ បំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៥។ ឧត្តមសេនីយ៍ទោ សោម…
ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងភារកិច្ចកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសព្រៃឈើ ចំនួន៤គោលដៅ នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រកាសកែសម្រួលសមាសភាពមួយចំនួន និងពង្រឹងភារកិច្ចកងកម្លាំងចម្រុះ ប្រចាំការ ការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៤ ទីបញ្ជាការស្រាលគឺ តំបន់អូរសោម តំបន់អូរឃ្មង តំបន់សុចិត្រ និងតំបន់កែងបឹង ដែលកំពុងធ្វើសកម្មភាពនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ…
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បបប្រគល់ថវិកាធានារ៉ាប់រងសង្គមចំនួនជាង១៥០ លានរៀល របស់រាជរដ្ឋាភិបាលតាមរយៈសាខាមូលនិធិជាតិជំនួយសង្គមខេត្ត្តកំពង់ធំ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន១០គ្រួសារ និងឧបត្ថម្ភអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនអតីតយយុទ្ធនៅខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ថវិកាធានារ៉ាប់រងសង្គម ចំនួន១៥០ , ២៩៧, ៩៦០ រៀល របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១០ គ្រួសារ ដែលអញ្ជើញមកពីតាមបណ្ដាមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងអតីតយុទ្ឋជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១៥ គ្រួសារ ដែលបានអញ្ជើញមកពីស្រុកសណ្តាន់ ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី កែវ…
អភិបាលរងស្រុកស្ទោង បានចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅកម្រងអង់ឃ្លាំ ជាអំណោយរបស់អង្គការកូហ្វាពប្រចាំនៅខេត្តកំពង់ធំ
(កំពង់ធំ)÷លោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង លោក យឹម ប៊ុនថេង នាយកអង្គការកូហ្វាពប្រចាំនៅខេត្តកំពង់ធំ លោក ញង កងប្រធានកម្រងអង្គឃ្លាំ ក្រុមការងារថ្នាក់ឃុំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបានចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅកម្រងអង់ឃ្លាំ ជាអំណោយរបស់អង្គការកូហ្វាពប្រចាំនៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះលោក ព្រំ ឆដា អភិបាលរងស្រុកស្ទោងបានលើកឡើងថា តម្លៃនៃការសិក្សាគឺជាកត្តាមួយដែលជំរុញឱ្យសិស្សានុសិស្សសម្រេចនូវគោលដៅរបស់ខ្លួន ពិសេសគឺមានការបង្រៀនពីលោកគ្រូអ្នកគ្រូ និងឪពុកម្ដាយ ដើម្បីឱ្យពួកគាត់ទទួលបាននូវចំណេះដឹង ជំនាញពិតប្រាកដ និងបទពិសោធន៍នៅក្នុងជីវិតប្រកបដោយភាពជោគជ័យ។ ដូច្នេះសូមក្មួយៗត្រូវតែខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ…
ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ការព្យាបាលជំងឺជូនពលរដ្ឋដោយឥតថ្លៃគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខភាពពលរដ្ឋគ្រប់មូលដ្ឋាន
(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ការព្យាបាលជំងឺជូនពលរដ្ឋដោយឥតថ្លៃគឺជាការយកចិត្តទុកដាក់ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់សុខភាពសាធារណៈនិងសុខភាពពលរដ្ឋគ្រប់មូលដ្ឋាន: ឯកឧត្តមបានលើកឡើងដូច្នេះនៅ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិនិងអន្តរជាតិចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកស្ទោង ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមសង្កត់ធ្ងន់ថា ការព្យាបាលជំងឺនៅក្នុងឱកាសនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រក៏ដូចជាការចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះឯកឧត្តមបានកោតសរសើរនិងថ្លែងអំណរគុណជាអនេកដល់អាជ្ញាធរស្រុកស្ទោងដែលបានជួយសម្របសម្រួលឱ្យប្រជាពលរដ្ឋបានមកទទួលការ ពិនិត្យ ព្យាបាលនិងទទួលថ្នាំ ពីក្រុមគ្រូពេទ្យនៅក្នុងឱកាសនេះ និងក្រុមការងារព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការព្យាបាលជំងឺជូនពលរដ្ឋនៅក្នុងឱកាសនេះ ដែលថែមទាំងលើកកម្ពស់សុខុមាលភាពប្រជាជននិងអាហារូបត្ថម្ភព្រមទាំងជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋានស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះការពិនិត្យព្យាបាលនៅក្នុងឱកាសនេះគឺជាការ រួមចំណែកយ៉ាងធំធេងក្នុងការបង្ខិតសេវាសុខាភិបាលឱ្យបានកៀកដល់ជណ្តើរផ្ទះប្រជាពលរដ្ឋជាពិសេសការចូលរួមចំណែកដ៏ធំធេង របស់ក្រុមគ្រូពេទ្យស្មោះចិត្តជួយព្យាបាលជំងឺដោយឥតគិតថ្លៃដែលពោរពេញដោយស្នាមញញឹមនិងការជឿទុកចិត្តចេញពីក្រៅបេះដូងនិងជាគំរូបរបស់សង្គមជាតិ។ ជាចុងបញ្ចប់ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលក៏ដូចជាអ្នកដែលបានមកទទួលសេវាព្យាបាលនៅក្នុងការនេះសូមបន្តថែរក្សាសុខភាពឱបានល្អព្រមទាំងរស់នៅប្រកបដោយអនាម័យខ្ជាប់ខ្ជួន ជាតិពិសេសត្រូវផ្តល់ប្រឹក្សាយោបល់ឱ្យត្រូវនឹងអាការៈជំងឺជូនគ្រូពេទ្យដើម្បីគ្រូពេទ្យវិនិច្ឆ័យព្យាបាលនិងផ្ដល់ថ្នាំជូនឱ្យបានឆាប់ជាសះស្បើយត្រឡប់ទៅផ្ទះវិញ។ សូមបញ្ជាក់ថា ការពិនិត្យព្យាបាលនៅក្នុងឱកាសនេះគឺមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី…
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ប្តេជ្ញាចិត្ត កសាងពង្រីកសមាជិកបក្សឲ្យបាន៨៥% នៃចំនួនប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោត
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំជីវភាពបក្សប្រចាំខែមិថុនា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សថ្នាក់ខេត្ត ស្រុក ចុះមូលដ្ឋានឃុំ រូមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ និងសកម្មជនយុវជនគណបក្សឃុំ ភូមិ ចូលរួមតាមការអញ្ជើញផងដែរ។ លោក លន់ យេន ប្រធានគណបក្សឃុំ បានឡើងរាយការណ៍អំពីលទ្ធផលការងារដែលសាខាបក្សភូមិ…
ការបិទឡូនេសាទនៅតំបន់ហាមឃាត់ ក្នុងការការពារត្រីឱ្យបានគង់វង្ស នៅរដូវត្រីពងកូន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)÷ លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤)សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុក ស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច បាកដាវ UTM ៤៨P(៤១៥១៧០-១៤០៩៣២៣) ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៥។ ជាមួយគ្នានៅផងដែរកម្លាំងជំនាញចម្រុះចុះបង្រ្កាបបទល្មើសបឹងនៅសាបនៅឃុំពាមបាងបាបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន÷ លទ្ធផលអនុវត្តបាន(០១…
គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំជាប្រចាំផ្លូវចំនួន ០៤ខ្សែ ដោយក្រាលកៅស៊ូ (DBST) មានប្រវែងសរុប ១១៦.៥៨០ ម៉ែត្រ ក្នុងខេត្តកំពង់ធំ
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៥ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ និងឯកឧត្តម លឹម អ៊ីវ អនុរដ្ឋលេខាធិការ តំណាងគ.ត.វ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…
