អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងលើកទឹកចិត្តសិស្សពូកែទូទាំងប្រទេស
(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់បេក្ខភាពជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ៣ លើមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៩ និងចំណាត់ថ្នាក់ទី៤ មុខវិជ្ជាគណិតវិទ្យា ថ្នាក់ទី១២ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្ស នៅអគាររដ្ឋបាលខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីជាសិស្សពូកែទូទាំងប្រទេស ដោយចាត់ទុកថា នេះគឺជាមោទនភាព និងកិត្តិយសដ៏ធំធេងសម្រាប់អាណាព្យាបាល សាលារៀន លោកគ្រូ…
គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ខេត្តកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
ខេត្តកំពង់ធំ៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា…
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកថវិកា សមាគមមិត្តនគរបាលជាតិ កម្ពុជា ជូនសមាជិក និងគ្រួសារសមាជិក ដែលទទួលមរណភាពចំនួន ០៥ គ្រួសារ
(កំពង់ធំ)÷អនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រឹកថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានជួបសំណេះសំណាលប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិ កម្ពុជា ជូនសមាជិក និងគ្រួសារសមាជិក ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត ។ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានពាំនាំនូវប្រសាសន៍…
ផ្ទះចំនួន ៤៩២ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនអតីតយុទ្ធជន នៅខេត្តកំពង់ធំ ។
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក ឃីម សុខឃាង អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា…
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្តីពីបញ្ហាការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានឡើងធ្វើបទអន្តរាគមន៍ស្តីពីលទ្ធផលនៃការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ឧត្ដមសេនីយ៍ត្រី ពេជ ថាល់ ស្នងការរងនគរបាលខេត្ត ប្រធានក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារសន្តិសុខ…
អាជ្ញាធរខេត្តចំនួន៤ រៀបចំពិធីសំណេះសំណាលជាមួយសហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់ ដើម្បីពង្រឹងកិច្ចសហការ ក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍជីវភាពប្រជាពលរដ្ឋ
ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ សាលប្រជុំសាលាខេត្តព្រះវិហារ បានធ្វើជាម្ចាស់ផ្ទះរៀបចំពិធីសំណេះសំណាលជាមួយតំណាងសហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់ ចំនួន ២១ សហគមន៍ មកពីខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ…
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅការងារ ៤ ចំនុច ដល់កងកម្លាំង យកទៅអនុវត្តឱ្យទទួលប្រសិទ្ធភាពខ្ពស់
(កំពង់ធំ)÷ ព្រឹកថ្ងៃចន្ទទី ៤ ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានកងកម្លាំងចូលរួមចំនួន ៣៧០ នាក់ នៅស្នងការដ្ឋាននគរបាលខេត្ត ។ បន្ទាប់ពីពិធីគោរពទង់ជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានលើកឡើង អំពីស្នាដៃ គុណបំណាច់ របស់បងប្អូនកងកម្លាំង ដែលអនុវត្តសម្រេចបាន នាពេលកន្លងមក ជាពិសេសក្នុងបេសកកម្ម ការពារ…
អភិបាលខេត្តព្រះវិហារ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រំលែកទុក្ខគ្រួសារយោធិនពលីជីវិតការពារបូរណភាពទឹកដី
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំគណៈប្រតិភូ នាំយកអំណោយរបស់ ប៊ុន រ៉ានី ហ៊ុនសែន ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព អនុសេនីយ៍ឯក សុក ណាវុន ដែលបានពលីជីវិតក្នុងបេសកកម្មការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ ក្នុងបរិយាកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយ និងសាររំលែកទុក្ខដ៏ជ្រាលជ្រៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារសព ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវសេចក្តីសង្វេគយ៉ាងខ្លាំងចំពោះការបាត់បង់ អនុសេនីយ៍ឯក សុក…
អភិបាលស្រុកតាំងគោក ដឹកនាំមន្ត្រី និងប្រជាពលរដ្ឋ រៀបចំពិធីបុណ្យវិសាខបូជា នៅវត្តវត្តក្តីតាចិន
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្សជាច្រើនអង្គ/នាក់ រៀបចំពិធីបុណ្យវិសាខបូជានៅវត្តវត្តក្តីតាចិន ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា ជាបុណ្យសាសនាធំមួយក្នុងព្រះពុទ្ធសាសនា ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ពុទ្ធសាសនិកទូទាំងពិភពលោក បុណ្យនេះត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ នៅថ្ងៃពេញបូណ៌មីខែវិសាខ។ បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ…
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម
(កំពង់ធំ)÷រសៀលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីកងកម្លាំងប្រមាណ ៧០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ បន្ទាប់ពីផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាដោយអនុវត្តតាមផែនការ…
កម្លាំងជំនាញជម្រុះចុះកាប់បំផ្លាញចោលដំណាំស្រែឈូកដែលបានដាំដុះខុសច្បាប់នៅលើដីតំបន់៣ នៅចំណុចខាងកើតបឹងធំ ក្នុងឃុំផាត់សណ្ដាយ
(កំពង់ធំ)÷ ឧត្តមនេនីយ៍ត្រី វ៉ា ចាន់កុសល ប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយ និងលោកអនុសេនីយ៍ឯក ហែម ថន មេបញ្ជាការដដ្ឋានតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤) បានដឹកនាំកម្លាំងចុះអនុវត្តបន្តលើការងារកាប់បំផ្លាញចោលដំណាំស្រែឈូកដែលបានដាំដុះខុសច្បាប់នៅលើដីតំបន់៣ នៅចំណុចខាងកើតបឹងធំនិយាមកាលេខ៤៥៤២.១៣៩៩០០៣ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ជាក់ស្ដែងកម្លាំងជំនាញចម្រុះនៅតែបន្តចុះដល់គោលដៅជាលទ្ធផលសម្រេចអនុវត្តបាន កាប់បង្ហូរស្រែឈូកបាន១៥កន្លែងចូលបឹងធម្មជាតិស្មើ៣០ហិចតា។ ក្រុមការងារនឹងចុះអនុវត្តបន្ត កម្លាំងចូលរួមសរុបចចំនួន២១នាក់ កម្លាំងសមត្ថកិច្ចជំនាញជលផល០៣នាក់ កម្លាំងបរិស្ថាននិងឧទ្យានុរក្ស០៧នាក់ កម្លាំងកងរាជអាវុធហត្ថB06០១នាក់ កម្លាំងនគរបាលចំនួន០២នាក់ កម្លាំងអន្តរាគមន៍ ពិសេស(យោធភូមិភាគទី៤)ចំនួន៨នាក់ មធ្យោបាយកាណូតម៉ាស៊ូតធន់ធំ១គ្រឿង។ និងប្រើប្រេងម៉ាស៊ូត០២កាន ស្មើ៦០លីត្រផងដែរ។ psctvtfue
អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋត្រូវបន្តពហិកាទំនិញប្រទេសសៀម
(កំពង់ធំ) ÷ លោកអភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋត្រូវបន្តពហិកាទំនិញប្រទេសសៀម លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងឧបត្ថម្ភស្បៀងដល់គ្រួសារកងទ័ព និងជនភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងភូមិប្រាសាទ ឃុំចំណាលើស្រុកស្ទោងខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា នៅពេលនេះស្ថានភាពនៅព្រំដែនខ្មែរសៀមមិនទាន់មានភាពប្រក្រតីនៅឡើយទេ ហេតុនេះហើយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តស្ដាប់និងជឿជាក់យុទ្ធសាស្ត្រនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងបូរណភាពទឹកដីនៃយើង។ ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានណែនាំបន្ថែមទៀតដល់បងប្អូនវីរៈកងទ័ពនិងគ្រួសារព្រមទាំង ជនភៀសសឹក ដែលកំពុងបន្តថ្នាក់នៅទីនេះ ត្រូវរស់នៅប្រកបដោយអនាម័យបីល្អនិងមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាភ្លៀងផ្គររន្ទះឬជំងឺឆ្លងផ្សេងៗជាពិសេសត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរពាក់ព័ន្ធឬទៅមណ្ឌលសុខភាព…
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរុញ រដ្ឋបាលខេត្តកំពង់ធំ បន្តស្រាវជ្រាវ (Online Scam) ពង្រឹងកិច្ចសហការ ត្រួតពិនិត្យទីតាំងសង្ស័យនិងបង្ក្រាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)៖ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីពាក់ព័ន្ធ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរក្រុងស្រុកទាំង៩ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តម…
ថ្នាក់ដឹកនាំខេត្តព្រះវិហារ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិនិត្យរបៀបវារៈអាទិភាពសម្រាប់អភិវឌ្ឍជាតិ
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធជាច្រើន។ កិច្ចប្រជុំពេញអង្គនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ ក្នុងបរិបទនៃការកែលម្អប្រព័ន្ធគ្រប់គ្រងរដ្ឋ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយសាធារណៈឱ្យកាន់តែប្រសើរ។ ក្នុងចំណោមរបៀបវារៈសំខាន់ទាំង៥…
លោកជំទាវ យស ថានារី សមាជិករដ្ឋសភាថ្លែងថាសមរភូមិក្រោយត្រូវផ្សារភ្ជាប់ជាមួយនឹងសមរភូមិមុខជានិច្ច
(កំពង់ធំ)៖លោកជំទាវ យស ថានារី សមាជិករដ្ឋសភាបានលើកឡើងថាសមរភូមិក្រោយត្រូវផ្សារភ្ជាប់ជាមួយនឹងសមរភូមិមុខជានិច្ច។ លោកជំទាវបានថ្លែងដូចនេះក្នុងពិធីជួបសំណេះសំណាលនឹងចែកអំណោយជូនដល់គ្រួសារភៀសសឹក ស្នាក់នៅបណ្តោះអាសន្ន ១០០ គ្រួសារ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅសាលាស្រុក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ។ ពិធីនេះអមដំណើរដោយលោកជំទាវ សៀង លី និងលោកជំទាវ ហុក ផល្លី សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ មន្ត្រីរាជការជុំវិញស្រុកផងដែរ ។ លោកជំទាវមានប្រសាសន៍ថាវាពិតជាលំបាកណាស់សំរាប់បងប្អូនទាំងអស់គ្នា ក្នុងការរស់នៅឆ្ងាយពីផ្ទះសំបែងដោយសារការឈ្លានពានពីប្រទេសថៃទាំងកំរោលមកលើបូរណៈភាពទឹកដីរបស់យើងដែលធ្វើឲ្យរាជរដ្ឋាភិបាលត្រូវការឆ្លើយតបទាំងកំលាំង និងការទូតយ៉ាងមុះមុតដោយឈរលើគោលការណ៏គោរពទៅតាមច្បាប់អន្តរជាតិ។…
