អំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានឧបត្ថម្ភជូនពលករចំណាកស្រុក មកពីប្រទេសថៃ និងប្រជាជនភៀសសឹក នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋភៀសសឹកមកពីតំបន់មួយចំនួននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ព្រមទាំងពលករចំណាកស្រុកមកពីប្រទេសថៃ សរុបចំនួន ១០គ្រួសារ ដោយសារសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ពីសំណាក់ទាហានសៀម ដែលបច្ចុប្បន្នបានមកស្នាក់នៅបណ្ដោះអាសន្ននៅក្នុងឃុំដងកាំបិត ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិសំព័រធំ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។ ឧត្តមសេនីយ៍ទោ…
